CamNews

តារា 

ពេជ្រ សោភា មិនខ្វល់​ពីសម្ដី Pey Pey Dy អ្វី​ដែល​សំខាន់ គឺ​មើល​ថែ​ឪពុក

ភ្នំពេញ៖ បន្ទាប់ពីតារាហ្វេសប៊ុក PeyPey Dy ចេញមុខហែកហួរ នាង ពេជ្រ សោភា ថា ដើរនិយាយមិនពិតពីខ្លួន ទើបជាមូលហេតុ ចាកចេញពីផ្ទះ ដោយគ្មានលាមួយមាត់ មិនមែនត្រូវបាន ពេជ្រ សោភា បណ្ដេញដូចសត្វធាតុនោះទេ ប៉ុន្តែ ពេជ្រ សោភា បែរជានៅស្ងៀម មិនតបតអ្វីទាំងអស់ ផ្ទុយពីរាល់ដង ឲ្យតែមានអ្នកណា ប៉ះពាល់នាងច្បាស់ជា នៅមិនសុខទេ នឹងចេញមុខបកស្រាយភ្លាម តាមរយៈហ្វេសប៊ុកផង តាមរយៈសារព័ត៌មាន ផងជាក់ជាមិនខាន ។ មិនដឹងថា មានហេតុផលអ្វី បានជាតារាស្រី ពេជ្រ សោភា សុខចិត្តនៅស្ងៀម បៀមទុក្ខម្នាក់ឯង មិនទំលាយប្រាប់គេ ឯងឲ្យដឹងសោះ ឬក៏មូលហេតុ មនោសញ្ចេតនា នាងស្រឡាញ់រាប់អាន PeyPey Dy ដូចជាប្អូនបង្កើត ?

ក្រោយពី PeyPey Dy ហែកហួរ ពេជ្រ សោភា មិនទាន់បាត់ចំហាយផង ស្រាប់តែឪពុករបស់នាង ឈឺធ្ងន់ រហូតសម្រាក នៅមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ ដែលប្រៀបបាននឹងទុក្ខផ្ទួនៗ សម្រាប់នាង ។ អ្វីដែលសំខាន់ ពេជ្រ សោភា ហាក់សម្ដែងក្ដីបារម្ភជាខ្លាំង ចំពោះលោកអ្នកមានគុណ ដូចនេះបណ្ដាយតាមខ្យល់ លែងខ្វល់រឿងអ្នកណា តាមហែកហួរអ្វីទាំងអស់។

តារាចម្រៀងស្រី ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ឲ្យដឹងថា ឪពុកនាង បានធូរស្បើយច្រើនហើយ បន្ទាប់បីបានសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយ ។ លោកឪពុកឈឺជំងឺមនុស្សចាស់ មិនមានអ្វីធ្ងន់ធ្ងរទេ ។ នាងស្រឡាញ់ លោកឪពុកអ្នកម្ដាយខ្លាំងណាស់ មិនចង់ឲ្យមានរឿងអ្វី កើតឡើងចំពោះពួកលោកទាំងពីទេ។ រាល់ថ្ងៃ ពេជ្រ សោភា ប្រឹងប្រែងធ្វើការ ចេញច្រៀងទាំងថ្ងៃទាំងយប់ គឺដើម្បីលោកទាំងពីរ ព្រោះបងៗរបស់នាង មានគ្រួសារអស់ហើយ មានតែនាងម្នាក់គត់ នៅក្នុងបន្ទុក ទើបងាយស្រួល ក្នុងការមើលថែរ លោកទាំងពីរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news