(អាមេរិក)៖ បុរសជាឪពុកវ័យក្មេងម្នាក់បានក្លាយជាមនុស្សល្បីតាម Internet បន្ទាប់ពីគេបង្ហោះរូបខ្លួនឯង កំពុងបំបៅដោះកូន ខណៈពេលដែលម្តាយក្មេងទៅធ្វើការបាត់។
លោក Jennifer Capo ត្រូវត្រឡប់ទៅធ្វើការវិញក្រោយពីនាងសម្រាលកូនបានប៉ុន្មានខែហើយ នាងក៏បានទុកទារិកាជាកូនឲ្យនៅជាមួយបុរសគូដណ្តឹងឈ្មោះ Chris Allen ដែលត្រូវជាឪពុករបស់ក្មេង ដោយឲ្យបំបៅទឹកដោះគោរាល់ពេលម្តាយមិននៅតែបុរសជាឪពុកវ័យក្មេងនេះបាននឹកឃើញវិធីមួយដ៏វិសេសដើម្បីឲ្យកូនយល់ថា នេះជាដោះម្តាយពិតៗគឺគេបានកាត់អាវជាប្រហោងត្រង់បរិវេណដោះហើយក៏ញាត់ដបទឹកដោះគោចូលទៅ ដូច្នេះកូនហាក់មានភាពកក់ក្តៅនឹងការបៅដោះមិនខាន។
រូបភាពបង្ហោះតាមអ៊ីនធឺណេតដែល Allen ថតកំពុងបំបៅដោះកូននេះត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះមើលទៅដូចជាគេកំពុងហុចដោះឲ្យកូនបៅពិតអញ្ចឹងហើយមានមនុស្សជាង ៥០,០០០០នាក់ ចូលទស្សនា និងចែករំលែករូបភាពនេះដល់ទៅជាង ៧៥,០០០នាក់ ឯណោះ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង