ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហា លោក Rattapoom toekongsap ឬហៅថា Film rattapoom ការពិតទៅលោកមិនមែននៅកំលោះទេ លោកមានប្រពន្ធនិងកូនរួចទៅហើយ ប៉ុន្តែអ្នកទាំងពីរក៏បានលែងលះគ្នា ដោយបន្សល់ទុកនៅកូនប្រុសម្នាក់ឲ្យ តារាសម្តែងថៃរូបនេះជាមើលថែ ។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រ sanook ក៏មិនបានបញ្ជាក់ដែរថា ហេតុអ្វីបានជាតារាថៃរូបនេះលែងលះជាមួយនិងភរិយា គ្រាន់តែដឹងថា អ្នកទាំងពីរមានកូនប្រុសម្នាក់ជាមួយគ្នា ពេលនេះកូនប្រុសម្នាក់នោះគឺបានផ្តល់សិទ្ធិឲ្យលោក Rattapoom toekongsap ជាអ្នកមើលខុសត្រូវ ។
ជាងនេះទៅទៀត មហាជនភាគច្រើនមិនបានដឹងទេថា តារាល្បីមួយដួងនេះមានភរិយា ប៉ុន្តែក្រោយពីបែកធ្លាយរូបថតរបស់អតីតភរិយាតារាសម្តែងរូបនេះ Fans ជាច្រើនក៏និយាយស្ទើរតែដូចៗគ្នាថា អតីតភរិយារបស់តារាសម្តែងរូបនេះហាក់បីដូចជាមានវ័យចំណាស់ជាងលោកខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook