CamNews

តារា 

ប្រទះឃើញ Justin ពិបាកចិត្តខ្លាំង ក្រោយដឹងថា Selena ជំងឺ​របស់​នាង​ឈាន​ដល់​ដំណាក់​កាល​ភ័យ​ស្លន់ស្លោ

ហូលីវូដ ៖ បន្ទាប់ពីមានសារភាពជាច្រើនបានចុះផ្សាយថា នាង Selena gomez កំពុងតែសម្រាកព្យាបាលជម្ងឺ ហើយគេក៏បានប្រទះឃើញលោក Justin bieber បើកឡានទៅវិហារ នៅក្នុងទីក្រុង Los Angeles ជាមួយនិងសក់រញែរញ៉ៃ និងទឹកមុខក្រៀមក្រំ ព្រមទាំងគ្មានវត្តមានគូដណ្តឹងរបស់លោកគឺនាង Hailey Baldwin ទៅជាមួយនោះទេ ។ 

យោងទៅតាម TMZ បានឲ្យដឹងថា នាង Selena gomez ដែលជាអតីតមិត្តស្រីរបស់លោក Justin bieber ថ្មីៗនេះកំពុងព្យាបាលនៅ​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​មួយ​នៅឯ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក បន្ទាប់ពីរកឃើញថា ជំងឺ​របស់​នាង​ឈាន​ដល់​ដំណាក់​កាល​ភ័យ​ស្លន់ស្លោ រហូតដល់ថ្នាក់យកសេរ៉ូមចេញពីដៃរបស់ខ្លួន ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងរូបនេះបានសម្រាកនៅមន្ទីរពេទ្យនៅចុងខែកញ្ញា នៅពេលដែលនាងមានជំងឺធ្លាក់ទឹកចិត្ត និងបានផ្លាស់ប្តូរកោសិកាឈាមក្រហម ដែលគួរអោយព្រួយបារម្ភបន្ទាប់ពីការប្តូរតម្រងនោមរបស់នាង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez