CamNews

ទេសចរណ៍ 

សួនច្បារឋានសួគ៌ ចម្រុះពណ៌ ដ៏ចម្លែក និងស្រស់ស្អាត នៅជប៉ុន

ផ្កាឋានសួគ៌ គឺជាតំបន់ទេសចរណ៍ ដ៏ស្រស់បំព្រង និងស្រស់ស្អាតបំផុត ពោរពេញទៅដោយផ្កាដ៏
ចម្លែកៗ គ្រប់ពណ៌ គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុង សួនច្បារ Hitachi Seaside  ប្រទេស
ជប៉ុន។

ផ្កាឋានសួគ៌ គឺជាសួនច្បារមួយ ដែលត្រូវបានដាំដុះនៅលើផ្ទៃដីប្រមាណជា ៣,៥ហិកតា  មានផ្កា
គ្រប់ប្រភេទរីកមានផ្កា ចម្រុះពណ៌ ជារៀងរាល់ឆ្នាំបង្កើតបានជាសួនច្បារមួយដ៏ស្រស់ស្អាតដូចជា
ឋានសួគ៌ សម្បូរទៅដោយបរិយាកាសធម្មជាតិបរិសុទ្ធ និង ជាតំបន់កំសាន្តដ៏មានប្រជាប្រិយភាព
បំផុត បានទាក់ទាញភ្ញៀវទេសចរជាច្រើន មកទស្សនាកំសាន្ត និងសំរាកលំហែកាយនៅទីនេះ។

ភ្ញៀវទេសចរភាគច្រើន មកទស្សនា  នៅតំបន់នេះ  រីករាយជាមួយនឹងការដើរទស្សនាបុប្ផាចម្រុះ
ពណ៌គ្រប់ប្រភេទ ដែលត្រូវបានគេរចនាម៉ូដ និង តុបតែងឡើងជារូបសិល្បៈផ្សេងៗ  ដ៏ទាក់ទាញ
ស្រូបយកខ្យល់បរិសុទ្ធ និងថតរូប៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amusingplanet


Tags: Travel Flower Paradise at Hitachi Seaside Park Japan