ពស់ពីរក្បាល បានបណ្ដើរគ្នាតាមជើងភ្នំនាងកង្រី។ ពស់មួយក្បាល បានសួរ ៖
- សម្លាញ់! យើងជាពស់មានពិសមែនទេ?
ពស់មួយទៀតបានឆ្លើយ ៖
+ត្រូវហើយ! យើងជាពស់មានពិស!
បណ្ដើរគ្នាទៅមុខ បានបន្ដិច ពស់ដដែលសួរបញ្ចាក់ ៖
- យើងជាពស់មានពិសខ្លាំសពិតមែនអ្ហែស?
+ថាមែនហើយ! (ពស់មួយទៀតបានបញ្ចាក់)។
- គួរធ្វើម៉េចទៅ! បើគេត្រូវពិសរបស់យើងនោះ?
+ត្រូវតែយកទៅមន្ទីពេទ្យជាបន្ទាន់!
- ស្លាប់ហើយ ! ជូនខ្ញុំទៅមន្ទីពេទ្យផង!
+ចុះអ្ហែង កើតអី?
- ខ្ញុំខាំត្រូវមាត់ខ្លូនឯងហើយ! ជួយផង!
តើអ្នកយល់ថា ពស់នឹងងាប់ នៅពេលវាខាំចំខ្លួនឯង?
ដោយ ៖ សារិន