ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យ ដឹងថា កម្លាំងរដ្ឋាភិ បាលស៊ីរី ចេញ ប្រតិបត្តិការណ៍បង្រ្កាប ជំរុំរបស់ក្រុមបះបោរ រស់នៅខុសច្បាប់ តាមបន្ទាត់ព្រំដែនជាប់ប្រទេសលី បង់ ព្រមទាំងបានសម្លាប់ មនុស្ស ២៣ នាក់ ។ នេះបើយោង តាម សេចក្តីរាយការណ៍របស់សារព័ត៌មានគាំទ្ររដ្ឋាភិ បាល Al-Khabar នាថ្ងៃអង្គារ៍នេះ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំង យោធាបានវាយប្រហារតំបន់ Zamrani តំបន់ Mira តំបន់ Martiba តំបន់ Hamra និងតំបន់ Romiyat ដែលស្ថិតនៅតាមបណ្តោយ បន្ទាត់ព្រំដែន ជាប់ប្រទេស លីបង់។ នេះជាការវាយប្រ ហារ ដោយធ្វើឡើងរួមគ្នាជាមួយកងកម្លាំងប្រទេសលីបង់។
កន្លងមករដ្ឋាភិបាលស៊ីរី បានសម្តែងការប្រឆាំង ចំពោះការហូរចូលនូវក្រុមបះបោរ ចូលក្នុងប្រទេស ស៊ីរី តាមបន្ទាត់ ព្រំដែននៃប្រទេសជិតខាង។ សូមបញ្ជាក់ថាតំបន់នានាជាប់បន្ទាត់ព្រំដែន ជាចំណុច សំខាន់មួយសម្រាប់ក្រុមបះ បោររស់នៅ និង វាយប្រហារប្រឆាំងនឹងកម្លាំងយោធាប្រទេសស៊ីរី ដែល ស្ថិតនៅកណ្តាល និង តំបន់ភាគខាងត្បូងប្រទេសស៊ីរី។ ប៉ុន្តែនាពេលថ្មីៗកន្លងទៅនេះ កម្លាំង ប្រ ទេសស៊ីរី បានទទួលជោគជ័យក្នុងការវាយបណ្តេញក្រុម បះបោរទាំងនោះពីតំបន់សំខាន់ៗ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល និង wn
ក្រុមអង្គការសិទ្ធិមនុស្សសម្ដែងការមិនយល់ស្របចំពោះការផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលអនុវត្ដចំពោះអ្នកកាសែតប្រជាជនមួយរូបគឺ អ្នកស្រី .......
យោងតាមការរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាអ៊ុយក្រែនកំពុងបើកការស៊ើបអង្កេតលើលោក Oleksandr Tupytskyi ប្រធាន.......
កូរ៉េខាងជើង បានបង្ហាញនូវគ្រាប់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី ដែលប្រព័ន្ធផ្សាយរដ្ឋ បានចាត់ទុកថា.......
ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានប្រកាសជាសាធារណៈ នូវគម្រោងលើកទឹកចិត្ដមួយ ដែលនឹងប្រើទឹកប្រាក់ ១.៩ ទ្រីលានដុល្លារ..............
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក........