ភ្នំពេញ៖ លោកស្រីឧកញ៉ា លីម ឈីវហូរ គឺជាមនុស្សដ៏ មានឥទ្ធិពល និងមានទ្រព្យសម្បត្តិ ស្តុកស្តម្ភមួយរូប មិនចាញ់ ឧកញ៉ាប្រុសៗឡើង។ លោកស្រីជាប់ជាអ្នកមាន សេដ្ឋីដែលមានទ្រព្យ ច្រើនក្នុងចំណោមឧកញ៉ា ១០រូបនៅកម្ពុជាផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍លោកស្រី ឧកញ៉ា លឹម ឈីវហូរ គឺជាវិនិយោគមួយដែលផ្តោតការយក ចិត្តទុកដាក់ ក្នុងការបោះទុនវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដែលរហូតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានសុទ្ធសឹងតែ ក្រុមហ៊ុន រោងចក្ររបស់ជប៉ុន, តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ច បាវិត ខេត្តស្វាយរៀង ទៀតផង។
លោកស្រីឧកញ៉ា លឹម ឈីវហូរ កើតនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៦១ បច្ចុប្បន្នជានាយកក្រុមហ៊ុន Attwood Export Import Co.Ltd ដែលនាំចូលនូវស្រាបៀរ Heineken, ស្រា John-Nie Walker, ស្រា Hennessy ។ លើសពីនេះ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបាននាំចូល និងចែកចាយនូវគ្រឿង អេឡិចត្រូ និកម៉ាក SAMSUNG និងម៉ាកផ្សេងៗ សម្រាប់បម្រើដល់សេចក្តី ត្រូវការក្នុងទីផ្សារកម្ពុជា ។
លោកស្រីក៏ជា ប្រធានក្រុមហ៊ុន LCH Investment Group ដែលវិនិយោគលើតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេស ព្រះសីហនុ និងកំពង់ផែស្ទឹងហាវ តំបន់សេដ្ឋកិច្ចនៅ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង មានផ្សារទំនើបនៅ ខេត្តបាត់ដំបង និងសៀមរាប សណ្ឋាគារ Casa Angkor , ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ Casa Tour ជាដើម។
លោកស្រី លឹម ឈីវហូរ ត្រូវបានគេដឹងថា មានទំនាក់ល្អជាមួយយាយភូ (លោកស្រី ជឹង សុភាព) ដោយលោកស្រីទាំងពីរ ជាដន្លងនឹងគ្នា។ កូនស្រីរបស់លោកស្រី លឹម ឈីវហូរ បានរៀបការជាមួយ នឹងកូនប្រុសយាយភូ ។ លើសពីនេះលោកស្រី លឹម ឈីវហូរ ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយលោកស្រីទេព បុប្ផា ប្រសិទ្ធ ភរិយា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដោយលោកស្រី ទេព បុប្ផា ប្រសិទ្ធ មានភាគហ៊ុន ១០ភាគរយ ក្នុងក្រុមហ៊ុន Attwood ។ លោកស្រីក៏ជាអតីតអនុប្រធានសភា
ពាណិជ្ជកម្មកម្ពុជា និង ជាសមាជិកកាកកបាតក្រហម កម្ពុជាផងដែរ។
លោកស្រីឧកញ៉ា លីម ឈីវហូ បានទទួលនូវកេរឈ្មោះល្អ និង ការកោតសរសើរ ពីមហាជនជាច្រើននាក់ ថាជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា ប្រកបដោយឆន្ទៈ និងផែនការរៀបចំទុកជាមុន ។ លោកស្រីឧកញ៉ា ជាស្ថាបនិកមួយរូប នៃក្រុមហ៊ុន LCH Investment Group ជាក្រុមហ៊ុនវិនិយោគមួយ ដែលធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ជីវិត និងភាពជោគជ័យរបស់អ្នកស្រី បានធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាមុខមាត់ថ្មី។ បច្ចុប្បន្ន ក្រុមហ៊ុន LCH Investment Group បានជាប់ជាក្រុមហ៊ុនមួយ ប្រកបដោយចក្ខុវិស័យ ភាពឆ្នៃប្រឌិតខ្ពស់ និងឆ្ពោះទៅមុខជានិច្ច នៅក្នុងប្រទេសកម្ពុជា។
លោកស្រីឧកញ៉ា លីម ឈីវហូរ បានថ្លែងក្នុងសាររបស់ក្រុមហ៊ុន LCH Investment Group តាមរយៈគេហទំព័រថា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីសម្រេចបានភាពរុងរឿង នៅពេលអនាគត ទៅលើវិស័យជំនួញ គ្រួសារ និងប្រទេសជាតិ គឺស្ថិតនៅក្នុងបេះដូងរបស់អ្នកស្រីជានិច្ច ៕