CamNews

តារា 

រឿងរ៉ាវខ្លះៗរបស់អតីតស្វាមី សាន ស្រីឡៃ និងទិដ្ឋភាពតម្កល់សព នៅឯខេត្ត

ព្រៃវែង ៖ យោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ Rin Ratanak បានឲ្យរៀបរាប់អំពីរឿងរ៉ាវខ្លះអំពីប្រវត្តិរបស់ លោក ជ័យ រិន ដែលជាអតីតស្វាមីតារាចម្រៀងអ្នកនាងសាន ស្រីឡៃ ដែលបាញ់សម្លាប់រូបនាង រួចសម្លាប់ខ្លួនឯងជាក្រោយ ។

ក្នុងនោះផងដែរ គណនីហ្វេសប៊ុកម្នាក់នោះបានលើកឡើងថា "

សូមវិញ្ញាណក្ខន្ធ របស់លោក ជ័យ រិន បានទៅកាន់ សុគតិភព ... កើតជាតិណាៗ កុំឲ្យអភ័ព្វ ដូចជាតិនេះទៀត ... បើតាមសាច់រឿង គាត់បានធ្វើពលិកម្ម ច្រើនណាស់ ចំពោះ តារាចម្រៀង សាន ស្រីឡៃ ។

សពរបស់ លោក ជ័យ រិន ប្រារព្វធ្វើបុណ្យ នៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមាន មន្ត្រី គយ និងរដ្ឋាករ ជាមិត្តរួម ការងារ ចូលរួម យ៉ាងច្រើន ផងដែរ" ។ 

គណនីហ្វេសប៊ុកឈ្មោះ Rin Ratanak បានបន្តថា "ប្រភព បានឲ្យដឹងថា លោក ជ័យ រិន ឈ្មោះ​ពិត​គឺ​ ខៀវ ម៉ៅ អាយុ​ ៤៧​ឆ្នាំ​។​ ចំពោះ​ឈ្មោះ ជ័យ រិ​ន អាយុ​ ៥៣​ឆ្នាំ​នោះ​ គឺជា​ឈ្មោះ ​ដែល​គាត់​ទិញ​ពី​គេ ​(​កូតា​ហ្វ៊ុនស៊ិនប៉ិច​) ​ដើម្បី​ចូលធ្វើ​ការងារ​ ក្នុង​ក្របខណ្ឌ​គយ​ តែប៉ុណ្ណោះ​។ លោក ខៀវ ម៉ៅ មាន​បងប្អូន​ ៤នាក់​ ដែល​សុទ្ធតែ ​ធ្វើ​គយ​ដូចគ្នាៗ​" ៕





ដោយ ៖ គន្ធា

ប្រភព​ ៖ Rin Ratanak 


Tags: San Srey Lai