ភ្នំពេញ ៖ ក្រោយពីតារាចម្រៀង សាន ស្រីឡៃ បានបាត់បង់ជីវិតទៅ ធ្វើឲ្យក្រុមគ្រួសាររបស់តារាចម្រៀងរូបនេះ គ្មានទីរំពឹងនោះទេ ជាពិសេសគឺអ្នកម្តាយចាស់ជរា និងកូនប្រុសទាំងពីររបស់អ្នកនាងតែម្តង ។
ក្នុងនាមជាអតីតគ្រូបង្វឹករបស់ សាន ស្រីឡៃ អ្នកនាង ពេជ្រ សោភា ក៏មិនបានឈរអោបដៃមើលការលំបាករបស់ក្រុមគ្រួសារកូនក្រុមខ្លួនឯងដែរ ។ ថ្មីៗនេះ ម្ចាស់បទ "អូនយំបងលួងគេ" បានទទូចទៅដល់អ្នកឧកញ៉ា ចិត្តសប្បុរសធម៌គឺ លោក ហុង ពីវ ក្នុងការទទួលទិញឡានដែល សាន ស្រីឡៃ បានធ្វើការបង់រំលោះ ខណៈពេលដែលរូបនាងនៅមានជីវិត ។
ទទ្ទឹមនឹងនេះផងដែរ គូស្នេហ៍របស់ លោក សក្កដា ក៏បានធ្វើការ Live Video ដើម្បីប្រកាសប្រាប់មហាជនថា "លោក ហុង ពីវ ព្រមទទួលនូវសំណើរ ក្នុងការទទួលទិញឡាន ដែលស្រីឡៃបង់រំលោះនោះ ហើយថែមទាំងជួយជាទឹកប្រាក់មួយចំនួនដល់អ្នកម្តាយ អ្នកនាង សាន ស្រីឡៃ ទៀតផង" ៕
ដោយ ៖ គន្ធា