ភ្នំពេញ ៖ ល្បីថាសព សានស្រីឡៃ ត្រូវអាចារ្យទារថ្លៃតំកល់សព មិនខុសពីប្លន់ តើចំនួនសរុបពិតប្រាកដប៉ុន្មានទៅ? ដោយតាមប្រភពជិតដិតមួយសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គម ហើយនាំគ្នារិះគន់លោកអាចារ្យយោគី ដែលទាមទារតម្លៃហួសប្រមាណចំពោះ សពសានស្រីឡៃ រហូតដល់ ២៦០០ ដុល្លារឯណោះ ។
នៅក្នុងតម្លៃនោះគឺរួមមានដូចជា ៖ តម្លៃប្រគេនចំពោះវត្តដើម្បតំកល់សពចំនួន ១២៥០ ដុល្លារ, អាចារ្យយោគីចំនួន ៥០០ ដុុល្លារ, សម្រាប់វត្តចាត់ចែងពិធីចំនួន ៧០០ ដុល្លារនិង ក្តារមឈូសចំនួន ១៥០ ដុល្លារបន្ថែម សរុបមកវិញគឺក្បែរ ៣០០០ ដុល្លារឯណោះ សម្រាប់សពតារាស្រីរូបនេះ ខណៈអ្នកនាង សានស្រីឡៃ ដែលបន្ទុកគ្រួសារត្រូវបានបាត់បង់ជីវិតបាត់ទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា ជុំវិញរឿងមួយនេះ បានធ្វើឲ្យមហាជនមានការហួសចិត្តមិនស្ទើរទេជាមួយនិងលោកអាចារ្យរូបនេះ ៕
ដោយ ៖ គន្ធា