ភ្នំពេញ៖ប្រភពព័ត៌មានពីខេត្ត ឧត្តរមានជ័យ ឱ្យដឹងនៅថ្ងៃ អាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នេះ
ថា គ្រាប់មីន ចំនួន ៥០១គ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាម ត្រូវបានប្រជាពលរដ្ឋ រកឃើញ
នៅក្នុងព្រៃ ក្នុងចំណុចផ្លូវពីភូមិទន្លេស ទៅតាក្របី ស្ថិតនក្នុងភូមិទន្លេស ឃុំគោកខ្ពស់ ស្រុក
បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក ស ថាវី អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ បានជំរុញឲ្យសមត្ថកិច្ចជំនាញ ឱ្យ
ធ្វើការដោះគ្រាប់មីន ឱ្យបានឆាប់រហ័យបំផុត ។
ព្រមគ្នានេះ ក្រុមស៊ីម៉ាក់ ក៏បាន ប្រមូលយកបាននៅគ្រាប់ ដែលមិនទាន់ផ្ទុះទាំងនោះ រួមមាន មីនស្ក
៧៦គ្រាប់ មីនសិបសី ៣១គ្រាប់ គ្រាប់ DK82 ១គ្រាប់ មីនតោន ១គ្រាប់ គ្រាប់ ៦០មីលីម៉ែត្រ ១៩គ្រាប់
គ្រាប់ ១២០មីលីម៉ែត្រ ១គ្រាប់ គ្រាប់ B-40 ៤គ្រាប់ គ្រាប់ ៨២មីលីម៉ែត្រ ១គ្រាប់ ក្បាលគ្រាប់ ៦០មីលី
ម៉ែត្រ ៧គ្រាប់ គ្រាប់បែក១គ្រាប់ គ្រាប់ ៣៧មីលីម៉ែត្រ ៦គ្រាប់ គ្រាប់កាំភ្លើងយន្ត ៣៥០គ្រាប់ ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល