CamNews

ទូរស័ព្ទ 

ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

បើសិនជាអ្នកកំពុងតែប្រើ iPhone 5 ក្នុងដៃហើយនោះ សូមក្រឡេកមើល បណ្តាហេតុផលខាង
ក្រោមនេះ មុនពេលសំរេចចិត្តថា នឹងឡើងស៊េរី iPhone ទៅជា iPhone 5S ។

1. iPhone 5S នៅតែមានអេក្រង់ទំហំ 4 inch

iPhone 5S នៅតែប្រើប្រាស់អេក្រង់ 4 inch កំរិតពន្លឺ 1136 x 640 pixel ដូចទាំងអស់នឹងអេក្រង់
iPhone 5។ បើប្រៀបជាមួយបណ្តាគូប្រជែងស្មាតហ្វូនស៊េរីខ្ពស់ ផ្សេងទៀតដូចជា Galaxy S4,
HTC One, Moto X, Xperia Z1, iPhone 5S នៅតែជាឧបករណ៍មួយដែលមានអេក្រង់តូចបំផុត។
ថ្មីៗនេះ កាសែត Wall Street បានចុះផ្សាយព័ត៌មានថា Apple កំពុងតែធ្វើពិសោធ អេក្រង់ដល់
ទៅ 6 inch សំរាប់ iPhone។ ដឹងអីថា iPhone ស៊េរីបន្ទាប់ពី iPhone 5S នឹងមានអេក្រង់ធំជាងមុន
នោះ?

2. iOS 7 នឹងធ្វើឲ្យ iPhone 5 ប្លែកពីមុន (ថ្មី)

អ្នកចង់សាកល្បងប្រើ iOS 7 ជាមួយនឹងបណ្តា Features ថ្មីៗ ដូចជា ការធ្វើប្រសើរជាងមុននូវ
Multitasking និង Control Center? អ្វីៗដែលអ្នកត្រូវការ គឺសូមរង់ចាំធ្វើការ ដោនឡូត iOS 7
នៅថ្ងៃទី ១៨ ខែកញ្ញា ខាងមុខនេះ នោះអេក្រង់ iPhone 5 នឹងបង្ហាញនូវស្ទីលថ្មីជាមួយនឹងបណ្តា
Icons មានច្រើនពណ៌ ដូចនៅលើ iPhone 5S ដែរហើយ។

3. Chip A7 នឹងជួយឲ្យ iPhone 5S មានដំណើរការលឿនជាងមុន ប៉ុន្តែ…

Chip A7 នៅលើ iPhone 5S ត្រូវបានចាត់ទុកថា នឹងជួយឲ្យឧបករណ៍មានដំណើរការលឿនជាង
មុន ២ដង បើប្រៀបជាមួយ chip A6 របស់ iPhone 5។ ប៉ុន្តែ chip A6 នៅលើ iPhone 5 មានល្បឿន
លឿនជាង ស្ទើរតែគ្រប់បណ្តាគំរូស្មាតហ្វូន ផ្សេងៗទៀត ក្នុងការប្រើប្រាស់ជាក់ស្តែង ហើយ។

តើចាំបាច់ខ្លាំងណាស់ឬ (ខុសគ្នាខ្លាំង?) ដោយប្តូរពីការដោនឡូត Application មួយ ប្រើពេល ១,៦
វីនាទី មកប្រើពេល ០,៨ វីនាទី នោះ?

4. Applications ដែលប្រើ 64-bit ត្រូវការពេលវេលា ដើម្បីទទួលបានការចាប់អារម្មណ៍
និងពេញនិយម

Chip A7 ថ្មីនៅក្នុង iPhone 5S នឹងធ្វើឲ្យបណ្តា Applications ដែល support 64-bit មានដំណើរការ
លឿនជាងមុន ទ្វេដង។ ប៉ុន្តែ ក្រៅពី Apple និងដៃគូសហការ មួយចំនួនតូចទៀត បណ្តាអ្នកអភិវឌ្ឍន៍
ត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើការប៉ះប៉ូវ កែសំរួល និងស្វែងរកកំហុសផ្សេងៗនៃ Applications
ទាំងនោះឲ្យបានច្បាស់លាស់ មុននឹងអភិវឌ្ឍវា support ជាមួយ chip ថ្មីនេះ។

5. Camera 8 megapixel របស់ iPhone 5 គឺវាល្អគ្រប់គ្រាន់ហើយ

កាមេរ៉ារបស់ iPhone 5 ក៏មានទំហំ ៨ មេហ្គាភិសែល ដូចទៅនឹង iPhone 5S ដែរ ដោយគ្រាន់តែ
camera iSight ថ្មីរបស់ iPhone 5S មាន f/2.2 ទំហំ pixel ធំជាងមុន អាចជួយបង្កើនគុណភាពនៃ
រូបភាពបានល្អជាងមុន ក្នុងលក្ខខណ្ឌខ្វះពន្លឺ។ ប៉ុន្តែសំរាប់ កាមេរ៉ារបស់ iPhone 5 គុណភាព នៃ
រូបភាព វាល្អគ្រប់គ្រាន់ មិនចាញ់ ដៃគូប្រកួតប្រជែងមួយចំនួន ផ្សេងទៀតឡើយ។

ឆ្លងតាមហេតុផល ៥យ៉ាងខាងលើនេះ យើងឃើញថា iPhone 5S មិនមានអ្វីលេចធ្លោខ្លាំង ខុស
ប្លែកពី iPhone 5 ឡើយ។ បើសិនជា លុយកាក់របស់អ្នក មិនទាន់ដល់ថ្នាក់ហូរហៀរ ចាយលែង
អស់ ហើយអ្នកជា iFan ស្រឡាញ់តែ iPhone និងចង់បាន iPhone មួយ ដែលមានការរចនាម៉ូត
ផ្សេង និងទំហំអេក្រង់ធំជាងមុន គួរតែអត់ធ្មត់ រង់ចាំមួយឆ្នាំទៀត ចាំអ៊ុតមើលថា iPhone 6 នឹង
មានរូបរាងយ៉ាងណា ខុសប្លែកពី iPhone 5 ដូចម្តេចខ្លះ?

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Smartphone Samsung នឹងប្រើ Chip 64-bit ដើម្បីប្រកួតប្រជែង ជាមួយ Apple
- iPhone 5C បានក្លាយជាផ្ទាំងហ្ស៊ីប គេនាំគ្នាបាញ់ ម៉ាកប់ៗ តែម្តង
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

- តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ zing


Tags: 5 reasons iPhone 5S iPhone 5 smartphone apple hightech