ដើម្បីស្រោចស្រង់ បរិមាណលក់ចេញ ដ៏អាក្រក់របស់ Surface, Microsoft បានបើកកម្មវិធីដែល
អនុញ្ញាតឲ្យ អ្នកដែលកំពុងប្រើប្រាស់ iPad អាចទិញផលិតផលណាមួយក៏បានរបស់ខ្លួន ពិសេស
Tablet Surface ក្នុងតំលៃថោក។
"នាំយក iPad ជំនាន់ទី 2/3/4 ដែលបានប្រើប្រាស់ហើយ និងនៅល្អរបស់អ្នក មកហាង Microsoft
ដើម្បីទទួលបាននូវកាតបញ្ចុះតំលៃ ដែលមានតំលៃថោកបំផុត ២០០ ដុល្លារ។ ចង់ផ្លាស់ប្តូរ Tablet
របស់អ្នកមែនទេ? សូមបង្វែរក្រសែភ្នែក តម្រង់មកកាន់ Surface RT និង Surface Pro!"។ នេះគឺជា
សំដីស្វាគមន៍ នៅលើគេហទំព័រលក់ផលិតផលរបស់ Microsoft, ដើម្បីចាប់ផ្តើមកម្មវិធីប្តូរ iPad យក
Surface របស់ក្រុមហ៊ុន ដែលមានរយះពេលដល់ត្រឹមថ្ងៃទី ២៧ ខែតុលា ប៉ុណ្ណោះ។
ជាមួយនឹងកាតបញ្ចុះតំលៃដែលមាន តំលៃអប្បបរមា ២០០ ដុល្លារ (អាចច្រើនជាងនេះ ទៅតាម
ជំនាន់ និងកំរិតនៅថ្មី របស់ iPad ដែលយកមកប្តូរ) អ្នកទិញអាចជ្រើសរើសយកផលិតផលណា
មួយក៏បាននៅ Microsoft Store ប៉ុន្តែ Surface RT (តំលៃ ៣៤៩ ដុល្លារ) និង Surface Pro (តំលៃ
៧៩៩ដុល្លារ) ជាជម្រើសពីរ ដែលត្រូវបានលើកទឹកចិត្ត៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
- តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ zing