(បរទេស)៖ ពិតជាតិរច្ឆានមែន នារីម្នាក់រស់នៅក្នុងរដ្ឋ Indiana ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីរកឃើញថានាងថតខ្លួនឯងកំពុងត្រេកត្រអាលខាងផ្លូវភេទជាមួយទារកអាយុទើបនឹងបានមួយឆ្នាំ។
នាង Jessica McCain អាយុ២៣ឆ្នាំត្រូវបានរងការចោ ទប្រកាន់ថារំលោភសិទ្ធិនិងបៀតបៀនផ្លូវភេទកុមារ បន្ទាប់ពីប៉ូលិសរកឃើញភស្តុតាងថានាងប្រព្រឹត្តលើក្មេងតូចយ៉ាងឃោរឃៅហើយរឿងនេះបែកការណ៍នៅពេលមានស្ត្រីម្នាក់សុំខ្ចីទូរស័ព្ទដៃ Jessica ប្រើហើយពេលយកមកសងវិញក៏ ឃើញរូបភាពវីដែអូដែលនាងរួមសិចជាមួយក្មេងតែម្តង។
ស្ត្រីដែលឃើញរូបភាពមិនសមរម្យនេះបានរាយការណ៍ទៅសមត្ថកិច្ចព្រមទាំងយកទូរស័ព្ទទៅប្រគល់ជូនប៉ូលិសទុកជាភស្តុតាងផងដែរ ហើយចូលដល់តុលាការ Jessica បានសារភាពថា នាងពិតជាបានរំលោភទារកមែន ប៉ុន្តែក្រោយមកតុលាការអាចឲ្យស្ត្រីរូបនេះនៅក្រៅឃុំដោយបង់ប្រាក់ធានាខ្លួនចំនួន $10,000 ៕