(បរទេស)៖ ភ្នាក់ងារ PETA ដែលជាក្រុមការពារសត្វបានចេញការព្រមានដល់ឪពុកម្តាយក្មេងប្រុស គ្រប់រូបឲ្យបញ្ឈប់ការឲ្យកូនបរិភោគសាច់មាន់ ព្រោះវាអាចបណ្តាលឲ្យអវយវភេទក្មេងប្រុសនោះ មានសភាពតូចខុសប្រក្រតី ។
សេចក្តីព្រមាននេះត្រូវបានប្រកាសនៅលើ Twitter របស់ PETA ប៉ុន្តែក៏មានមនុស្សជាច្រើនបានរិះគន់បញ្ហានេះដែរ ដោយលើកឡើងថា PETA គួរតែផ្តោតសំខាន់លើការបង្ហាញពីគ្រោះថ្នាក់នៃជាតិគីមី ក្នុងអាហារ ជាជាងការនិយាយរិះគន់ពីអង្គជាតិបុរស ។
ភ្នាក់ងារ PETA បានលើកឡើងថា អំឡុងការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០០៨ គេបានរកឃើញថា សារជាតិក្នុងអាហារបរិភោគខ្លះដែលស្ត្រីមានផ្ទៃពោះទទួលទានអាច ប៉ះពាល់ដល់ទំហំអង្គជាតិរបស់កូន តែមិនបញ្ជាក់ថា ជាសាច់មាន់ ឬអ្វីទេ តែក៏មានការលើកឡើងថា ជាតិផ្លាស្ទិកក៏ជាសារធាតុមួយ បង្កផលប៉ះពាល់ខ្លាំងដល់អវយវភេទក្មេងប្រុសដែរ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង