CamNews

តារា 

រិន សាវ៉េត ស័្មគ្រចិត្តបង្ហាត់ ជំនាញច្រៀងក្នុងសាលា ឯកជនមួយ

ភ្នំពេញ៖ លោក រិន សាវ៉េត តារាចម្រៀងប្រុស ល្បីល្បាញ ក្នុងបទចម្រៀងមរតកដើម និងជាតារាចម្រៀង ជាប់កុងត្រា របស់ផលិតកម្ម ហង្សមាស ហាក់មិនសូវចេញ បទចម្រៀងថ្មីៗច្រើន ដូចតារាក្មេងៗ សម្បូរស្ទីលនោះទេ ព្រោះ លោកស្ថិតក្នុង ក្រុមតារាចម្រៀង វ័យកណ្ដាល មិនមែនយុវវ័យ ដូចលោក ព្រាប សុវត្ថិ និង ឆន សុវណ្ណារាជ ឡើយ ។

បន្ទាប់ពីមិនសូវ មានបទចម្រៀងចេញច្រើន នៅលើទីផ្សារ ធ្វើឲ្យតារាចម្រៀង រិន សាវ៉េត ស្ងប់ស្ងាត់ សូម្បីតែ បទចម្រៀងមរតកដើម ដែលលោកធ្លាប់ច្រៀង ក៏ហាក់រយាលក្នុងការចេញដែរ ។ រីឯបទចម្រៀងកន្ទ្រឹម ក៏ត្រូវ តារាចម្រៀងចំណូលថ្មីមកពីខេត្តជាមួយគ្នា យក់ ដួងតារា ដណ្ដើមអស់ទៀត នាំឲ្យលោកស្ងប់ស្ងាត់ មិនស្ទើរទេ ។

ថ្មីៗនេះ ប្រភពពីសាលាបណ្ដុះបណ្ដាល ផ្នែកចម្រៀង និងតូរ្យតន្ត្រី នៅក្បែរវិទ្យាល័យបាក់ទូក បានបង្ហើបប្រាប់ LookingTODAYថា លោក រិន សាវ៉េត ជាតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស ពេលនេះកំពុងតែក្លាយខ្លួន ជាគ្រូបង្ហាត់ច្រៀង នៅសាលាប្រជាប្រិយភាព ដែលគ្រាន់តែជាសាលា បង្ហាត់ ច្រៀងតូចមួយ មិនទាន់មានគេស្គាល់ច្រើន នៅឡើយ ។

នាយិកាមជ្ឈមណ្ឌលសិល្បៈ អ្នកនាង កាន ចាន់ធា បាននិយាយថា ដោយសារគ្រូបង្ហាត់ចាស់ ចេញទៅច្រៀងក្រៅប្រទេសដល់ទៅ ៧សប្ដាហ៍ ដូចនេះ លោក រិន សាវ៉េត ក៏បានមកជំនួស តំណែងនេះសិន ដោយមិនយកប្រាក់ មួយកាក់មួយសេន ពីសាលាឡើយ ។ ម្យ៉ាងលោក រិន សាវ៉េត ចង់បណ្ដុះបណ្ដាល ធនធានផ្នែកចម្រៀងនេះ ឲ្យបានរីកចំរើនទៅមុខ ព្រោះមានមនុស្សតិចតួចណាស់ ដែលចេះច្បាស់លាស់ ក្នុងអាជីពចម្រៀងនេះ ។

តារាចម្រៀង រិន សាវ៉េត មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺរឿងបង្ហាត់ច្រៀងនេះ បានទេ ព្រោះទូរស័ព្ទ ដែលធ្លាប់ខលទៅមិនអាចទាក់ទងបាន ។ យ៉ាងណាមិញ រូបភាពដែលបានមកពីសាលា ប្រជាប្រិយភាព បានបង្ហាញថា លោកក្លាយជាគ្រូបង្ហាត់ ច្រៀងទៅហើយ តែមិនទាន់ដឹងថា លោកអាច បន្តការបង្ហាត់នេះ បានយូរប៉ុន្មាននោះទេ ព្រោះជាការបង្ហាត់បែបស្ម័ត្រចិត្ត នឹងមិនទាមទារប្រាក់កម្រៃ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news