CamNews

ព័ត៌មានជាតិ 

ខឹងស្រីស្នេហ៍ មិនលើកទូរស័ព្ទ រត់ទៅចងក សម្លាប់ខ្លួន

ខេត្តកណ្តាល៖ យុវជនម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ព្រោះខឹងនិងស្រីស្នេហ៍របស់ខ្លួន មិនលើកទូរស័ព្ទសាសងគ្នានោះ បង្កឲ្យមាន ការភ្ញាក់ផ្អើល កាលពីម៉ោង៦និង៤០នាទី ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្រោមដើមស្វាយ ខាងក្រោយផ្ទះជនរងគ្រោះ ភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់រី  ភេទប្រុស អាយុ ២១ ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា កាលពីល្ងាចមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទ ទៅកាន់សង្សាររបស់ខ្លួន ក្នុងគោលបំណង ទំនាក់ទំនងស្នេហានិងគ្នា ប៉ុន្តែមិនដឹងជានារីជាសង្សារនោះ បែកចិត្តមានថ្មី ឬមួយយ៉ាងណានោះទេ បែរជាមិនលើកទូរស័ព្ទ ជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះច្រឡោតខឹងនិងសង្សារ រួចហើយបានបិទទូរស័ព្ទ ក៏ដើរទៅខាងក្រោយផ្ទះបាត់ទៅ លុះព្រឹកឡើង ទើបម្តាយបាត់កូនមិនឃើញ ក៏បានដើររកមើល លុះទៅដល់ចណុចកើតហេតុ ខាងក្រោយផ្ទះ ស្រាវ់តែបានប្រទះឃើញកូន របស់ចងកសម្លាប់ខ្លួនស្លាប់ទៅហើយ។

ប្រភពបានបន្តថា ការដែលជនរងគ្រោះដាច់ចិត្ត ចងកសម្លាប់ខ្លួនបែបនេះ ព្រោះតែខឹងនិងសង្សាររបស់ខ្លួន ប៉ុន្តែគេពុំបានបញ្ជាក់ អត្តសញញាណសង្សារ របស់ជនរងគ្រោះថា ឈ្មោះអ្វីនោះទេ ។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅពិនិត្យសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាត សម្លាប់ខ្លួនដោយខ្លួនឯងពិតប្រាកដមែន រួចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh