(អាមេរិក)៖ ពិតជាប្លែកមែន ដែលបុរសម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា បានប្រើប្រាស់ទឹកក្រូចកូកាកូឡា ប្រមាណជាងមួយពាន់ដប ចាក់បំពេញចូលក្នុងអាង ហែលទឹកមួយ មុនពេលដែលមិត្តរបស់គាត់ លោតចូលលេង។
Taras Maksimuk ដែលត្រូវបានគេស្គាល់ថា TechRax បានចាក់កូកាកូឡា សូដា ព្រមទាំងជាតិមេនថូស និងទឹកកកចូល ក្នុងអាងហែលទឹកផងដែរ ដោយគាត់និយាយថា វានឹងធ្វើឲ្យទឹកមានភាពត្រជាក់ ទោះបីងូតក្រោមកំដៅថ្ងៃ ច្រើនម៉ោងក៏មិនក្តៅខ្លាំង។ Maksimuk បានហៅមិត្តភក្តិ របស់ខ្លួនឈ្មោះ Ryan ឲ្យមកងូតទឹកលេងជាមួយគ្នា ហើយបុរសនោះក៏និយាយថា គេពិតជាមានអារម្មណ៍ខុសប្លែក ពីការងូតទឹកអាងធម្មតា ព្រោះស្បែកហាក់ដូចជា ស្អិតខ្លាំងរួច Ryan ក៏ត្រាំក្នុងទឹកកូកាកូឡា ប្រមាណ២០នាទីក៏មិនមាន អារម្មណ៍ប្លែកអីទៀតដែរ គ្រាន់តែស្បែករាងរលោងបន្តិច។
អាងហែលទឹកដែលបំពេញ ទៅដោយកូកាកូឡា និងសារធាតុឡូកឡំគ្នាបែបនេះ អាចនឹងធ្វើឲ្យមានក្លិនអាក្រក់ ប្រសិនទុកវាលើសពីមួយសប្តាហ៍ ហើយរូបភាពដែល Maksimuk ងូតទឹកក្នុងអាង កូកាកូឡាដ៏ប្លែកនេះ ក៏ត្រូវបានយកទៅបង្ហោះលើបណ្តាញសង្គមទៀតផង ដែលមានការចូលទស្សនាយ៉ាងច្រើន លើសលប់ គឺដល់ទៅ២២លានដងឯណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង