ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃតួឈ្នានីនស្ទើរគ្រប់រឿង ហើយគ្រប់សាច់រឿងដែលនាងបានសម្តែងសុទ្ធសឹងតែតម្រូវឲ្យដណ្តឹមតួឯកប្រុសជានិច្ច ប៉ុន្តែមិនដែលបានសម្រេចម្តងណាឡើយ ។ ប៉ុន្តែបើអ្នកបានស្គាល់ជីវិតពិតរបស់នាងនាងវិញប្រាកដជាសរសើរថា នាងគឺជាមនុស្សស្រីម្នាក់ដែលមានសំណាងជានារីទូទៅ ។
នាង Noey chotika ដែលជាតារាសម្តែងថៃមួយដួង បានរៀបការជាមួយនិងមិត្តប្រុសរបស់នាងដែលទាក់ទងគ្នាអស់រយៈពេលជាង ៦ ឆ្នាំទើបសម្រេចចិត្តដឹកដៃគ្នាសាងគ្រួសារមួយ ។ ជាងនេះទៅទៀតគេដឹងថា ស្វាមីរបស់តារាថៃមួយដួងនេះគឺជាមហាសេដ្ឋីដែលមុខជំនួញធំមួយនៅក្នុងដៃ ដែលនៅក្នុងប្រទេសថៃអ្នកណាៗក៏ស្គាល់ស្វាមីរបស់នាង ។ មិនត្រឹមតែប៉ុណ្ណោះ គាត់គឺជាមហាសេដ្ឋីហើយមានរូបរាងសង្ហាទៀត ស្ទើរតែជាបុរសដែលនារីៗស្រម៉ៃនិងចង់បានរូបគាត់មកធ្វើជាដៃគូជីវិត ។
ប៉ុន្តែសំណាងដ៏ធំមួយនេះបានធ្លាក់ទៅលើដៃរបស់នាង Noey chotika ដោយសារតែគាត់បានរៀបការជាមួយមនុស្សប្រុសដែលល្អម្នាក់ សង្ហា ព្រមទាំងចេះយល់ចិត្តរបស់នាងថែមទៀតផង ។ គួរបញ្ជាក់ឲ្យដឹងថា តារាស្រីតួឈ្នានីនរូបនេះគ្រោងនឹងយកកូនក្នុងពេលឆាប់ៗនេះបន្ទាប់ពីរួចរាល់ការងារ ព្រោះជីវិតអាពាហ៍ពិពាហ៍ហាក់គ្មានឧបសគ្គអ្វីនោះទេ ក្រោយរៀបការហើយក៏កាន់តែយល់ចិត្តគ្នាខ្លាំងជាងមុនទៅទៀត ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG