CamNews

តារា 

ប្លែកម្យ៉ាងដែរ! បទចម្រៀងថ្មីរបស់ មាស សុខសោភា សូម្បីតែចំណងជើងក៏ទាក់ទាញការចាប់អារម្មណ៍ដែរ

ព័ត៌មានកំសាន្ត ៖ មួយរយៈចុងក្រោយតារាចម្រៀងគ្រប់ផលិតកម្ម កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការថត MV ថ្មីសម្រាប់បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរបស់យើងនាពេលខាងមុននេះ ។ តារាចម្រៀងគ្រប់ផលិតកម្មសុទ្ធតែត្រៀមបទចម្រៀងនិងការសម្តែង ព្រមទាំងបញ្ចេញអស់ពីសម្ថតភាពរបស់ខ្លួន ដើម្បីឲ្យមានភាពប្លែក និងអស្ចារ្យខ្លាំង ។ 

នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា បទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា កំពុងទទួលបានការចាប់អារម្មណ៍ ក្រោយពេលបញ្ចេញ Teaser ជាផ្លូវការ កាលពីប៉ុន្មានម៉ោងមុននេះ ។

គួរបញ្ជាក់ឲ្យដឹងថា បទ "រាំស្លៀកសារ៉ុង" ជាចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍បូករួមជាមួយនឹងការសម្តែង បែបប្លែក ដើម្បីទាក់ទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអឺនធឺណិត ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Meas soksakphea