លោក Sergey Tarasov ជាគ្រូបង្រៀននៅក្នុងភូមិតូចមួយ ប្រទេសរូស៊ី បានបង្កើតជា
សិល្បៈឆ្លុះបង្ហាញពីវិហារដ៏មហាសាល ដែលធ្វើឡើងពីក្រដាស។ ស្នាដៃរបស់គាត់ធ្វើ
ឲ្យគាត់ទទួលបានឈ្មោះក្រៅ ហៅថា “Origami Master” ។
លោក Tarasov បានសង់វិហារ St. Basil Cathedral នៅរូស៊ី ដែលធ្វើពីបំណែកក្រដាស់
ចំនួន ៦ម៉ឺន ហើយគាត់ចំណាយពេល ១ឆ្នាំ ដើម្បីសង់វិហារនេះ។ គាត់ថែមទាំងបាន
សង់វិហារ Svyato-Spassky Cathedral ដែលនៅ Southern Siberiaទៀតផង។
លោក Tarasov បានបញ្ជាក់ថា លោកនឹងបន្តស្នាដៃរបស់លោកសង់វិហារផ្សេងៗ ឲ្យ
បានច្រើនជាងនេះទៅទៀត៕
ដោយ៖ តុលា
ប្រភព៖ rocketnews