CamNews

កំសាន្ត 

ម៉ា នីតា បង្គាប់ថ្លៃទឹកដោះ ចំនួន២ម៉ឺនដុល្លារ ចូលរោងការ ដើមខែមិថុនា

ភ្នំពេញ៖ តារាសម្តែង និងបង្ហាញម៉ូដបងស្រីបង្កើត របស់កញ្ញា ម៉ា នីកា គឺកញ្ញា ម៉ា នីតា បានបញ្ជាក់ជាថ្មីថា នាងនឹងក្លាយជាកូនក្រមុំ គ្រងឈុតសម្លៀកបំពាក់ អាពាហ៍ពិពាហ៍នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០ ១៤ ខាងមុខនេះ ដូចការគ្រោងទុក ដោយពុំមានការកែប្រែ កម្មពិធីនោះឡើយ។

ប្រាប់គេហទំព័រ LookingTODAYតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នេះ អតីតតារា សម្តែង ធ្លាប់មានឈ្មោះល្បី គួរសម កញ្ញា ម៉ា នីតា បានឲ្យដឹងថា រាល់ថ្ងៃនេះនាងកំពុងតែរវល់ ដើរចែក សំបុត្រអាពាហ៍ពិពាហ៍ អញ្ជើញភ្ញៀវចូលរួម ក្នុងពិធីរៀបមង្គលការ របស់នាង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែ៦ មិថុនា ខាងមុខនេះ ជាមួយម្ចាស់ស្នេហ៍ពិតប្រាកដ។

កញ្ញា ម៉ា នីតា បាននិយាយបន្តថា "ពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ គឺធ្វើឡើងនៅមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រ ហើយបានអញ្ជើញភ្ញៀវ ចូលរួមសរុបចំនួនជាង៦០ តុ ។ ក្នុងនោះមានប្រមាណ ជាង២០០នាក់ ជាអ្នកសិល្បៈ ធ្លាប់រួមអាជីពជាមួយគ្នា។ ដំបូងឡើយ ខ្ញុំគិតថា ហៅភ្ញៀវត្រឹមតែ៥០ តុប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ ចេះតែកើនឡើង ព្រោះមានមិត្តភក្តិស្គាល់គ្នា ពីមុនៗច្រើន..!"។

តារាសម្តែង កញ្ញា ម៉ា នីតា បញ្ជាក់ប្រាប់ថា ចំពោះបណ្ណាការ ដែលខាងប្រុសជាអនាគតស្វាមី ពេញសិទ្ធិ រៀបចំសម្រាប់ជូនថ្លៃ ទឹកដោះឲ្យនាងនោះ គឺមានចំនួន២ម៉ឺនដុល្លារអាមេរិក។ ទន្ទឹមគ្នានេះ នាងធ្លាប់ ប្រាប់ដែរថា បន្ទាប់ពីរៀបអាពហ៍ពិពាហ៍រួច បុរសជាម្ចាស់ស្នេហ៍ នឹងបើកមុខជំនួញឲ្យរកស៊ី គឺបើកហាងថ្មីសន្លាង មានទីតាំងនៅក្បែរផ្ទះ ម្តាយក្មេកម្តុំទឹកថ្លា ។

ជាមួយគ្នានេះ កញ្ញា ម៉ា នីតា បានបន្ថែមថា នាងនឹងលាឈប់ពីសិល្បៈទាំងស្រុង ក្រោយពេលរៀប ការរួច។ ចំណែកឯបុរស ត្រូវជាអនាគតស្វាមីរបស់នាង បច្ចុប្បន្នកំពុងរស់នៅស្រុកខ្មែរ ហើយធ្វើការងារ នៅក្រុមហ៊ុនទេសចរណ៍ មួយកន្លែង ក្នុងក្រុងភ្នំពេញ និងមានអាយុ៣២ឆ្នាំ ។ នេះបើតាមការឲ្យដឹងបន្ថែម ពីតារាស្រីរូបនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news