CamNews

ព័ត៌មានជាតិ 

ដុតភ្លើង បណ្តេញមូស ឲ្យគោ ទុកចោល ឆេះផ្អើលអ្នកជិតខាង

ខេត្តកណ្តាលៈ រោងគោទំហំ៥ ម៉ែត្រគុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ជញ្ជាំងក្តារ ត្រូវ
បានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់នគរបាល ស្រុក
អង្គស្នួល ហើយបានប្រើរថយន្តពន្លត់  បាញ់អស់ ចំនួន ២រថយន្ត ទើបរលត់ទៅវិញ កាលពី
វេលាម៉ោង១៩និង៣០នាទី យប់ថ្ងៃទី២២  ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិទម្លាប់ ខ្ពស់
ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាល ស្រុកអង្គស្នួល  បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់គោបានបញ្ចូលសត្វគោ
ក្នុងរោងរួចហើយដុតភ្លើង ទុកចោលបានមកចូលដេកបាត់លុះដល់ ម៉ោងកើតហេតុ ក៏មាន
អណ្តាតភ្លើង យ៉ាងសន្ធោរសន្ធៅ   ទើបមានការភ្ញាក់ ផ្អើលកើត ឡើង   ភ្លាមៗប្រជាពលរដ្ឋ
បានសហការ ជាមួយកម្លាំង នគរបាលប៉ុស្តិ៍ ដំណាក់ អំពិល និងនគរបាល  ស្រុកអង្គស្នួល
ជួយ ពន្លត់រលត់ទៅវិញ ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រចាំស្រុកអង្គស្នួល
បាញ់អស់ចំនួន២ជើង ហើយក្នុង ករណីនេះពុំមានគ្រោះដល់អ្វីមួយ នោះទេ  គឺគ្រាន់តែខូច
ខាតរោងគោ ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប៉ុណ្ណោះ។

លោកមាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានអំពាវនាវ ដល់បងប្អូនប្រជាពល
រដ្ឋនៅក្នុងមូលដ្ឋានសូមឲ្យ     មានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត   កុំធ្វេស ប្រហែសឲ្យសោះ
ចំពោះបញ្ហាអគ្គិភ័យនេះជាក់ស្តែងដូចជាករណីខាងលើនេះបណ្តាលមកការធ្វេសប្រហែស
របស់ម្ចាស់រោងគោ នេះសំណាង ល្អហើយ ដែលផ្ទះនៅដាច់ពីរោងគោបើពុំដូច្នេះទេ គឺអាច
ខូចខាតទ្រព្យសម្បត្តិ រងការលំបាកជាក់ជាមិន ខាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News