ភ្នំពេញ ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៦ ៖ ឧទ្យាន LeUrban Eco គឺជាទីក្រុង រណបបែបធម្មជាតិដំបូងគេបង្អស់នៅកម្ពុជា ចាប់បើកដំណើរការជាផ្លូវការហើយ។ ការបង្កើតទីតាំងអចលនទ្រព្យ ដែលរចនាដោយសិល្បៈចម្រុះនេះ គឺជាគម្រោងមួយរបស់ក្រុមហ៊ុន CIAC Investment ហើយមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ ៣ ដោយចំណាយពេលត្រឹមតែ ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៣០នាទីប៉ុណ្ណោះ ពីមជ្ឈមណ្ឌលទីក្រុង។
គម្រោងអភិវឌ្ឍចម្រុះធ្វើឡើងតាមដងផ្លូវជាតិលេខ ៣ កំពុងលើកកម្ពស់បទដ្ឋានការងារថែទាំបរិស្ថានបៃតង និងកន្លែងរស់នៅល្អ ។ ឧទ្យាន Le Urban Eco បានបង្កើតឡើងតាមគោលការណ៍អភិវឌ្ឍសហគមន៍រួម និងពិសេស ដែលរួមបញ្ចូលក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ដោយធ្វើតាមវិធីសាស្ត្រថ្មីមួយដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់នឹងបញ្ហាបរិស្ថាន។
លោក Kelvin Chua នាយកផ្នែកលក់ និងទីផ្សាររបស់ឧទ្យាន Le Urban Eco បានមានប្រសាសន៍នៅក្នុងសចក្តីប្រកាសពត៌មាននោះថា «ជាមួយនឹងបទពិសោធន៍ អស់រយៈពេលច្រើនជាង ២០ ឆ្នាំក្នុងឧស្សហកម្មអភិវឌ្ឍ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ជំរុញ និងផ្ដួចផ្ដើមគោលគំនិតថ្មី ដែលពិសេសជាមួយនឹងការថែរក្សាទុកថាមពល និងនិរន្តរភាពយូរអង្វែង ដែលជាអាទិភាពរបស់យើង»។
លោកបន្តថា «យើងខ្ញុំជឿថា ទាំងអស់គ្នាមានកាតព្វកិច្ចការពារបរិស្ថាន។ ក្នុងនាមជាស្ថានិក យើងខ្ញុំជាសមាជិកដែលមានតួនាទីទទួលខុសត្រូវ លើសហគមន៍របស់យើង។ យើងខ្ញុំយកចិត្តទុកដាក់ លើរបៀបប្រើប្រាស់ធនធានទឹក វត្ថុធាតុយើងត្រូវប្រើប្រាស់ វិធីចាត់ចែងកាកសំណល់ និងព្យាយាមរក្សាធនធាន ឲ្យបានច្រើនតាមដែលយើងអាចធ្វើបាន នៅក្នុងតំបន់ ដើម្បីបន្តគាំទ្រសហគមន៍ទាំងមូល ឲ្យបានយូរអង្វែង។ យើងខ្ញុំក៏ចង់ឲ្យបុគ្គលិក ធ្វើការក្នុងបរិយាកាសកាន់តែមានផាសុខភាព ថែមទៀតដែរ ដែលសំដៅលើបរិយាកាសប្រកបដោយ ភាពស្អាត បរិស្ថាន និងសុខភាពល្អ។ យើងខ្ញុំជឿជាក់ថា បរិយាកាសការងារល្អនាំឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ»។
លោកបានបន្ថែមថា «ទីក្រុងរណប ឧទ្យាន Le Urban Eco Park មាននិរន្តរភាពលើសមាហរណកម្ម អព្ភន្ដរញ្ញាណ និងនវានុវត្តន៍»។ សេចក្តីប្រកាសព័ត៌មានខាងលើបានឲ្យដឹងទៀតថា ខុនដូរសម្រាប់ស្នាក់នៅមិនមានការរឹតត្បិតលើជនបរទេស ចំពោះការទទួលបានកម្មសិទ្ធកាន់កាប់ទេ។ មានការធានាថា ប្រគល់ជូន ៣០ % វិញក្នុងរយៈពេល ៥ ឆ្នាំ ហើយផ្ដល់អត្ថប្រយោជន៍យ៉ាងល្អក្នុងការជួល និងការបណ្ដាក់ទុនខ្ពស់គួរជាទីពេញចិត្ត។ មានធនាគារផ្ដល់កម្ចីហិរញ្ញវត្ថុ សម្រាប់ទិញគេហដ្ឋានសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងរយៈពេល ២៥ ឆ្នាំ អត្រាការប្រាក់ ៩ % ក្នុងមួយឆ្នាំ។ សំណង់គេហដ្ឋាននេះជិតរួចរាល់ហើយ ដោយអាចប្រគល់ជូនឲ្យស្នាក់នៅមុនចុងឆ្នាំ ២០១៦៕
“យើងបានរក្សាទុកតំបន់បៃតងច្រើនជាង ៣០% សម្រាប់ធ្វើជាឧទ្យានសាធារណៈ ជាកន្លែងសម្រាក និងលំហែកាយ។ ការសាងសង់នេះជិតរួចរាល់ហើយ យើងរំពឹងទុកថា នឹងរួចរាល់ចុងឆ្នាំ ២០១៦ ។ ផ្ទះរបៀបហាង កំពុងដាក់លក់ហើយ និងកំពុង ស្ថិតក្រោមការរចនាដោយបិទបន្ទះឈើដែលនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ ២០១៧ ។ ខ្ញុំជឿជាក់ថាអចលនទ្រព្យប្រកប ដោយនិរន្តរភាពនេះ គឺជាប្រភេទអចលនទ្រព្យសកម្ម រឹងមាំ និងគួរឲ្យទាក់ទាញ”៕