CamNews

តារា 

អាណិតណាស់លោកអើយ! ត្រូវស្វាមីផិតក្បត់ហើយ ឈិន ច័ន្ទ​សុធារី មកជួបរឿងបែបនេះទៀត

ភ្នំពេញ ​៖ រឿងរ៉ាវចំណងស្នេហារវាងអតីតស្វាមីមិនទាន់បានដោះស្រាយរួចរាល់ផង ស្រាប់​តែ​ពេលនេះ ​អ្នកនាង​ ឈិន ច័ន្ទ​សុធារី ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយដឡាន​របស់​នាង​ត្រូវ​បាន​គេ​បុក​ទៀត ។ 

នៅក្នុងនោះផងដែរ អ្នកនាង ឈិន ច័ន្ទ​សុធារី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា "ហុឹម...ជួបទុក្ខផ្ទួនៗ ទើបតែមានពត៍មានដែលហួសចិត្តនិងហួសវាចារ ឥលូវមកជួបគ្រោះចរាចរណ៍ត្រូវគេបុកឡានទៀត យី គ្រាន់តែគេថាអត់លុយសងទេហើយនិយាយពាក្យសុំទោសមួយម៉ាត់អោយគេទៅដែរ ដល់ពេលគិតចុះគិតឡើងយើងត្រូវធ្វើឡានអស់លុយខ្លួនឯងប៉ាដោយ ហុឹម..ប្អូនជិះម៉ូតូឡើងលឿនស្លេវ..អត់មើលមុខមើលក្រោយទេដល់ពេលគ្រោះថ្នាក់ទើបដឹងយ៉ាប់ណាស់ក្មេងៗឥលូវជិះប្រហើនអត់ខ្លាចនិងគិតដល់អាយុជីវិតទេ..ហុឹម..ឥលូវបើជ្រុលតែសយអោយវាសយអោយអស់តែម្តងម៉ងទៅ ដោះស្រាយម្តងចប់ ខ្ញុំសូមផ្តាំផ្ញើរដល់បងប្អូនជាពិសេសប្អូនៗយុវវ័យសូមបើកបរអោយមានការប្រុងប្រយ័ត្ន អាយុជីវិតសំខាន់ណាស់មានលុយក៏មិនអាចទិញមកវិញបានទេណាប្អូនបើយើងបាត់បង់ជីវិតហើយ.នេះប៉ះ បងដែលអនុគ្រោះ បើប៉ះគេផ្សេងវិញមិនដឹងយ៉ាងមិចយ៉ាងម៉ាទេ បើឡានរបស់គេខូចធ្វើអស់រាប់ពាន់ទៅហើយគ្មានអ្នកណាអោយរួចខ្លួនទេ.ហើយបើខុសសុំទោសគេទៅមិនខុសទេ ហើយសូមអោយ ប្រកបដោយក្រមសីលធម៍ជាការប្រពៃចេះអនុគ្រោះនិងអព្យាស្រ័យគ្នាគឺល្អបំផុតហើយសំរាប់យើងជាខ្មែរដូចគ្នា ហើយឆ្លៀតពេលនេះ ក៏សុំអភ័យទោសដល់បងស្រីលីម៉ារីណាផងដែលប្អូនមិនបានចូលរួមថ្ងៃកំណើតរបស់បងម្សិលមិញព្រោះជួបគ្រោះចឹង អោយអស់សយម្តងទៅ..សូមចងង្រៃទាំងប៉ុន្មានសូមអោយទៅទាំងអស់ ហើយចាប់ពីពេលនេះតទៅ អោយជួបតែរឿងល្អនិងមនុស្សល្អៗ.ចាំដោះស្រាយបញ្ហចប់សព្វគ្រប់អញ្ជើញបងបាយសងបងវិញឥលូវសុំជំពាក់សិន. សូមជូនពរអោយបងមានសុខភាពល្អ និងសុខសុភមង្គលក្នុងគ្រួសារ ជោគជ័យគ្រប់ភារកិច្ច" ៕





ដោយ ៖ គន្ធា

ប្រភព ៖ DanichChhin