CamNews

ព័ត៌មានជាតិ 

ពលករខ្មែរ​ជាច្រើន​នាក់​ បានរងគ្រោះ​ថ្នាក់​ចរាចណ៍​ នៅប្រទេស​ថៃ

ប្រទេសថៃ៖ ពលករខ្មែរ ជាច្រើននាក់ បានរងគ្រោះថ្នាក់ចរាចណ៍ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ២០១៥ ដោយឡានតូរីសដឹកពលករខ្មែរ ពីផ្សាររោងក្លឿ ឆ្ពោះទៅ ខេត្តឆាក់ឈើងសៅ ត្រូវបានក្រឡាប់និងបង្ករឲ្យពលករខ្មែររងរបួស ចំនួន៩នាក់ ភេទប្រុស៦នាក់ និង ស្រី៣នាក់។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា រថយន្តតូរីថៃរបស់ថៅកែលំដាប់ទី ៥ របស់លោក ធូថែត ដែលធ្វើដំណើរក្បែរកន្លែងកើតហេតុ បានជួយសង្គ្រោះរថយន្តដឹកពលករខ្មែរដែលក្រឡាប់នៅបរិវេណខេត្តស្រះកែវ បញ្ជួនមកកាន់មន្ទីរពេទ្យសម្តេចព្រះយុផរាជ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា ១.ឈ្មោះ ទេស ហូរ អាយុ ៤២ឆ្នាំ ២. រន មុំ អាយុ ៣៧ឆ្នាំ ៣.សេង នួន អាយុ ៣៤ឆ្នាំ ៤.ហែម ទិញ អាយុ ៣៧ឆ្នាំ ៥.ធូ ថែតឋ អាយុ៣៥ឆ្នាំ ៦.ណារ៉ា កី ភេទស្រី អាយុ ៤៦ឆ្នាំ ៧.សេន វិនយានុរក្ស អាយុ ៣៥ឆ្នាំភេទស្រី និង ក្មេងស្រី កុយ ចាន់ឌី អាយុ៦ឆ្នាំ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ខាងលើនេះ ពំុមានអ្នកស្លាប់នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh