CamNews

តន្រ្តី 

បទចម្រៀង Sad Song មនោសញ្ចេតនា កំសត់ពី Baek Ah Yeon

តារាទោល Baek Ah Yeon ក្រោយពេលដែលបានចេញបទចម្រៀងដំបូងដែលបានធ្វើអោយមាន
ភាពរំជើបរំជួល ពេញតារាងបទចម្រៀងមនោសញ្ចេតនា Kpop មកនោះកាលពីពេលថ្មីៗនេះគេ
បានសម្ដែងបទចម្រៀងដំបូងនេះនៅលើវេទីកា M Count Down។

បទចម្រៀងដែលនាងយកមកច្រៀងមានចំណងជើងថា Sad Song ដែលជាបទចម្រផងមួយក្នុង
អាល់ប៊ុមទោលដំបូងរបស់នាងដែលបានចេញកាលពីខែមុនមានចំណងជើងថា I'm Baek។ ជា
មួយគ្នានេះវាជាលើកទី ១ ហើយដែលតារាស្រីស្រស់ស្អាតម្នាក់នេះបានចេញមកសម្ដែងលើវេទី
ការឆាកតន្រ្តី។

នាងបានប្រាប់ផងដែរថា នាងភ័យខ្លាំងណាស់ព្រោះនេះជាលើកដំបូងដែលនាងចេញមកច្រៀង
លើឆាកធំបែបនេះ ហើយនាងសង្ឃឹមថាការសម្ដែងរបស់នាង នឹងអាចជាទីពេញចិត្តរបស់ប្រិយ
មិត្តគ្រប់ស្រទាប់ជាន់ថ្នាក់៕

ដោយ៖ ម៉ូកា
ប្រភពពី៖ allkpop 

 


Tags: baek ah yeon kpop