ព័ត៌មានកំសាន្ត ៖ តារាស្រីដែលមានចិត្តបរិសុទ្ធ និងតែងតែខ្វល់ពីសុខទុុក្ខរបស់អ្នកដទៃ ពេលនេះបែរជាទទួលបាននូវរឿងដ៍អយុត្តិធម៍ដែលមិនគួរឲ្យជឿទាល់តែសោះ ។
នាង Tiffany ដែលជាសមាជិកម្នាក់នៅក្នុងក្រុម Girls' Generation កំពុងតែជួបនៅទុុក្ខធ្ងន់មួយដោយសារ រូបថតមួយសន្លឹកសោះដែលនាងបានបង្ហាះ ទើបធ្វើឲ្យតារាស្រីបរិសុទ្ធម្នាក់ ត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទិី ១៤ ខែសីហានេះ នាង Tiffany ទើបតែត្រលប់មកពីការប្រគុំតន្រ្តីមួយនៅឯប្រទេសជប៉ុន ហើយក៍បានបង្ហោះរូបកាបូបមួយដែលមានស្លាកសញ្ញា (ព្រះអាទិត្យ) នៅលើគណនី instagram ផ្ទាល់របស់នាង ស្រាប់តែធ្វើឲ្យប្រជាជននៅកូរ៉េ មានប្រត្តិកម្មយ៉ាងខ្លាំង និងកើតមានកំហឹងទៅលើរូបនាងដោយសារតែរូបថតមួយសន្លឹកនោះ ។
ភ្លាមៗនោះ នាង Tiffany ក៏បានបង្ហោះសារសូមទោសដោយនិយាយថា "សូមទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនារបស់ខ្ញុំ ហើយខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះកំហុសដ៍ធំមួយនេះ សូមមេត្តាអធ្យាស្រ័យផង" ។
មិនបានប៉ុន្មានផងស្រាប់តែមាន Fan ២ នាក់ Comment យ៉ាងធ្ងន់ធ្ងរថា "ប្រសិនបើការសូមទោសអាចដោះស្រាយបញ្ហាបានយ៉ាងងាយបែបនេះ ហេតុអីចាំបាច់មានច្បាប់ និងប៉ូលីសធ្វើអី?" រីឯម្នាក់ទៀត "បង្ករឿងហើយទើបនិយាយសូមទោសជាក្រោយ នាងពិតជាសាកសមទៅស្លាប់ជាមួយនិងម្តាយរបស់នាងខ្លាំងណាស់" ។
មិនថាតារាស្រីវ័យ ២៧ រូបនេះព្យាយាមសូមការអភ័យទោសយ៉ាងណាក៍ដោយ នៅតែមិនអាចលុបលាងកំហុសដែលកើតឡើងដោយអចេតនារបស់នាងបាន ហើយពេលនេះ នាង Tiffany កំពុងតែស្ថិតនៅក្នុងការពិចារណាថា តើគួរបណ្តេញចិត្តពីប្រទេសកូរ៉េ ឬ ត្រូវប្រឈមមុខនឹង សេចក្តីស្លាប់ យ៉ាងណានោះនៅមិនទាន់ដឹងច្បាស់ទេ ។
គួររំលឹកឲ្យដឹងថា ថ្ងៃដែលនាង Tiffany បង្ហោះរូបនោះគឺជាថ្ងៃទី ១៤ ហើយស្រាប់តែនៅថ្ងៃទី ១៥ គឺជាថ្ងៃដែលប្រទេសកូរ៉េទទួលបាន ឯករាជ្យពីប្រទេសជប៉ុនវិញ ទើបធ្វើឲ្យមានរឿងបែបនេះកើតឡើង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop