CamNews

តារា 

ព្រាត់រស់ព្រាត់ស្លាប់! រន្ធត់ចិត្តក្រោយអានសារនារីជាសង្សារ ផ្ញើរទៅកាន់មិត្តប្រុសដែលស្លាប់ចោលខ្លួន

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍មួយគូដែលបានបើកបរជួបគ្រោះថ្នាក់ បានបណ្តាលឲ្យខាងប្រុសបាត់បង់រហូតធ្វើឲ្យមិត្តស្រីយំស្ទើរបោកខ្លួនតែម្តង ពិតជាគួរឲ្យសង្វែកយ៉ាងខ្លាំង ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្ត ម៉ាក highlander បុកគ្នាជាមួយនឹងរថយន្តទួរីស ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត ១ រំលងអាធ្រាត្រថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅក្នុងនោះផងដែរ នារីដែលសង្សារក៏បានបង្ហោះសារយ៉ាងសង្វែកនិងគួរឲ្យរន្ធត់ចិត្តជាទីបំផុត ដោយលើកឡើងថា "បងហាបងសន្សាមួយអូនម៉េចខ្លះហា? ថាមើលថែរអូនអស់មួយជីវិត សន្យាថានិងធ្វើអោយអូនមានក្តីសុខរហូតហូ? នៅមានទៀតបងសន្សាថានិងអោយអូន ពាក់រ៉ូបកូនក្រមុំដែលស្អាតជាងគេ ចុះហែតុអីបងសន្យាហើយបងធ្វើមិនបានហា Run ? បងអាក្រក់ណាស់ បងដឹងហើយថាអូនស្រឡាញ់បងពិនណា ! មកវិញមកណាមនុស្សល្អរបស់អូន ប្តីសំឡាញ់ចិត្តអូនអើយ អូនខ្វះបងអត់បានទេ បងជាក្តីសុខរបស់អូនលើអត់ហាប្តីរបស់អូន ហេតុអីលោកមិនមេតា្តដល់គូរខ្ញុំហេតុអីកម្មមកពង្រាត់តាំងនៅស្រឡាញ់ តើពួកខ្ញុំសាងអីខុស? ម៉េចបានអោយពីរអ្នកខ្ញុំ ព្រាត់គ្នាបែរនេះ? ពួកខ្ញុំសាងតែអំពើល្អទេ ហេតុអីមិនអោយពីរអ្នកខ្ញុំនៅជាមួយគ្នាហាខ្ញុំស្អប់ ពិភពលោកនេះណាស់" អានហើយធ្វើឲ្យអ្នកនិយមលេងអឺនធឺណិត រំជួលចិត្តនិងអាណិតអ្នកទាំងពីរយ៉ាងខ្លាំង ៕











ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Local news Social news