CamNews

កំសាន្ត 

Unfinished បទចម្រៀងថ្មីពី December

ក្រុមចម្រៀងបុរសសម្លេងធ្ងន់ December ទើបនឹងបានចេញផ្សាយបទចម្រៀងថ្មីបំផុតរបស់គេជា
សាធារណៈកាលពីពេលថ្មីៗនេះដែលបទចម្រៀងនេះមានចំណងជើងថា Unfinished។

ដូចបានសន្យាតាមរយៈការចេញ Teaser ចម្រៀងកាលពីសប្ដាហ៍មុនមកនោះក្រុម December
បានចេញផ្សាយបទចម្រៀងមនោសញ្ចេតនាមួយបទនេះជាផ្លូវការ។ បទចម្រៀងនេះចង់និយាយ
អំពីការលំបាកនៃស្នេហាមួយដែលគូស្នេហ៍មានជម្លោះជាមួយនឹងគ្នា តែមិនអាចនឹងបែកគ្នាបាន
ដោយសារតែពួកគេនៅតែស្រពិចស្រពិលរៀងៗខ្លួន។ បទចម្រៀងនេះត្រូវបានគេសម្ដែងជាមួយ
នឹងសម្លេងដ៏ស្រទន់របស់ Piano លាយជាមួយ និងសម្លេងដ៏ធ្ងន់របស់ December ដែលនាំអោយ
បទចម្រៀងនេះពិរោះហើយគេសង្ឃឹមថាបទថ្មីនេះនឹងក្លាយជាបទចម្រៀងមួយល្បីក្នតារាង Kpop
ក្នុងពេលយ៉ាងខ្លីខាងមុខនេះ។

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: December kpop