ព័ត៌មានកំសាន្ត ៖ ជាការពិតណាស់ការរក្សាចំណងអាពាហ៍ពិពាហ៍ វាមិនមែនជារឿងដែលងាយស្រួលនោះទេ ប្រសិនបើអ្នកមិនចេះយោគយល់គ្នាទៅវិញទៅមកនោះ ។
ប៉ុន្តែគូស្នេហ៍ ៣ គូដែលសង្កេតឃើញថា អាចរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានល្អបំផុត ។ ហើយតារាល្បីៗចំរុះជាតិសាសន៍ទាំង ៣ គូដែលរក្សាចំណងអាពាហ៍ពិពាហ៍បានល្អនេះ ក៍ត្រូវបានគេទទួលស្គាល់ថា ជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាយថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ ពួកគេសុទ្ធតែមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ និងចេះអត់អោន ដូច្នេះហើយទើបធ្វើឲ្យចំណងអាពាហ៍ពិពាហ៍ គ្មានការបែកប្រេះ ។
តោះកុំឲ្យខាតពេលយូរពេលនេះ Camnews នឹងនាំអ្នកទៅទស្សនាប្តីរូបភាព និងប្រវត្តិខ្លះរបស់ប្តីប្រពន្ធទាំង ៣ គូនេះ ។
១. លោក Jay chou និងភរិយា Hannah Quinlivan
អ្នកទាំង ២ បានរៀបពិធីមង្គលការកាលពី ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៥ សព្វថ្ងៃនេះប្តីប្រពន្ធមួយគូនេះ មានកូនស្រីម្នាក់ទាំង ឆ្លាត ទាំងគួរឲ្យស្រលាញ់ថែមទៀតផង ។
២. លោក Philip Lee និងភរិយា Myolie Wu
តារាចម្រៀងហុងកុង Myolie Wu បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងប្តីរបស់នាងលោក Philip Lee កាលពីខែធ្នូ នៅក្នុង ២០១៥ ។
៣. លោក William Lui និង អ្នកនាង Sharon Chan
អ្នកនាង Sharon Chan ទើបតែបានប្រកាសថា ខ្លួនកំពុងមានផ្ទៃពោះ ហើយនិយាយថា ក្រុមគ្រួសារនាង ពិតជារីករាយខ្លាំងណាស់ និងសង្ឃឹមថា នាងនឹងសម្រាលបានកូនប្រុសទៀតផង ៕
ដោយ ៖ គន្ធា