CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រថៃ ចាត់ឲ្យឯកអគ្គរាជទូត ដង្ហែអង្គកឋិនដើម្បីយកបច្ច័យ ប្រគេនព្រះសង្ឈនៅវត្តមុទុមវត្តី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានដង្ហែអង្គឋិនទានដែលជា ព្រះរាជកឋិនទាន របស់ព្រះមហក្សត្រថៃ ដើម្បីយកបច្ច័យប្រគេនព្រះសង្ឈ នៅវត្ត​បទុមធម្មយុត្តិកនិកាយ (វត្តមុទុមវត្តី) សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ។

ក្នុងអង្គកឋិនទាននេះ ក៏មានការចូលរួមពី ​លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិសទ័ យ៉ាងច្រើនកុះករ គ្រប់មជ្ឍដ្ឋានផងដែរ។

ជាមួយគ្នានោះ ក្នុងនាមព្រះសង្ឃខ្មែរ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានថ្លែងអំណរព្រះរាជគុណ អរគុណ និង​ថ្វាយ​ជូន​បុណ្យកុសល សូមមានសុខសន្តិភាព និងសម្បូររុងរឿង គ្រប់កាលៈទេសៈផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news