CamNews

ព័ត៌មានជាតិ 

តោះ រួមគ្នាទប់ស្កាត់ជំងឺទឹកនោមផ្អែម

រាជធានីភ្នំពេញ ថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៥៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុន ឱសថ ឈានមុខគេលំដាប់ថ្នាក់លេខ១នៅកម្ពុជា បានរៀបចំយុទ្ធនាការមួយក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់​ការយល់ដឹង​ស្តីពីជំងឺទឹកនោមផ្អែម ក្នុងឱកាសចូលរួម ទិវាជំងឺទឹកនោមផ្អែម ពិភព លោក​ឆ្នាំ២០១៥ ក្រោម  ប្រធានបទ ​“រួមគ្នា ទប់ស្កាត់ជំងឺទឹកនោមផ្អែម” ដែលមានការចូលរួមពី សំ ណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ តំណាងមកពីក្រសួង     សុខាភិបាល សមាគមគ្រូពេទ្យទឹកនោមផ្អែម និង ក្រពេញកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន  ពី គ្រប់ទិសទី ដែល  បានធ្វើឡើង នៅការិយាល័យ របស់ ខ្លួនក្នុងរាជធានី​ភ្នំពេញ។

ទឹកនោមផ្អែម គឺជាជំងឺដ៏កាចសាហាវមួយដែលមនុស្សយើងងាយនឹងកើតមានដោយមិនដឹងខ្លួន។ តាម ស្ថិតិ  បង្ហាញថា៖ ប្រជាជនខ្មែរ   ដែលមានជំងឺទឹកនោមផ្អែមនឹងមានចំនួនកើនរហូតទៅដល់ ៣០០,០០០ នាក់​ (បីសែននាក់) ប្រសិនបើគ្មានវិធានការទប់ស្កាត់ទេនោះ។

 

ជំងឺទឹកនោមផ្អែមមិនឆ្លងនោះទេ តែវាអាចជា   ជំងឺតពូជ  បណ្តាលមកពីវ័យចំណាស់ និងកង្វះ អា ហារ រូបត្ថម្ភរបស់ទារកនៅក្នុងផ្ទៃ និងកុមារ។ ការ   បរិភោគអាហារដែលមានកាឡូរីខ្ពស់ដោយ មិន មានការហាត់ប្រាណ ការជក់បារី ឬសេពសុរាច្រើនលើសលប់ ការ លើសជាតិស្ករ ក្នុងឈាម ច្រើន ពេក បណ្ដាល​អោយលើសទម្ងន់ មាននយ័ថាយើង  ប្រឈមមុខខ្ពស់ទៅ នឹងការកើតជំងឺទឹកនោម ផ្អែម ទិវាជំងឺទឹកនោមផ្អែមពិភពលោក ត្រូវបាន   រៀបចំឡើង ២៤ ដងរូចមកហើយជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ​១៩៩១​ មកម៉្លេះ ដែល  ត្រូវ    បានបង្កើតឡើងដោយ​ IDF និងអង្គការសុខភាពពិភព លោក ស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានា ប្រារព្ធ និងរៀបចំទិវា ពិភពលោក នេះឡើងជារៀង រាល់ឆ្នាំ ដើម្បីពង្រីក​វិសាល​ភាពនៃការយល់ដឹងអំពីជំងឺនេះ និងបន្តលើក កម្ពស់ នូវវិធីបង្ការនៅតាមតំបន់សហគមន៍​ដែលងាយនឹងរងគ្រោះពីជំងឺនេះ។

លោកស្រី  NGUYEN THI NGOC Minh (ង្វៀន ធីង៉ុក មីញ)​ នាយិកា  ក្រុមហ៊ុន    សាណូហ្វីកម្ពុជា  បានលើកឡើងថា៖ ក្រុមហ៊ុនសាណូហ្វី តែងតែចូល រួម  យ៉ាងសកម្មក្នុងទិវាពិភពលោកសំខាន់ៗ ហើយក្នុងឱកាសដ៏ពិសេសនេះផងដែរ ក្រុមហ៊ុនរួមនឹង  លោកស្រីផ្ទាល់មាន  សេចក្តី សោមនស្ស រីក រាយយ៉ាងខ្លាំង ដែលអាចចូលរួមរៀបចំទិវាប្រយុទ្ធ  ប្រឆាំងជំងឺ  ទឹកនោម ផ្អែមដែល បានកំពុង គំរាមកំហែង និងសម្លាប់អ្នកជំងឺជាច្រើនលាននាក់នៅ  ជុំវិញ  ពិភពលោក។ លោកស្រីបានបន្ថែម ថា៖ គោលបំណងនៃការៀបចំទិវានេះនៅកម្ពុជា គឺដើម្បីធ្វើយ៉ាងណាឲ្យសាធារណ ជនទូទៅ បាន យល់ដឹងពីជំងឺទឹកនោមផ្អែមអោយបានកាន់តែ    ទូលំទូលាយ  ថែមទៀត។​ នៅក្នុងថ្ងៃនេះផងដែរ ក្រុមហ៊ុន    សាណូហ្វី ក៏បានចុះទៅកាន់តំបន់​ និងសហគមន៏ផ្សេងៗគ្នា​​ដែលសាធារណ ជននៅទី នោះ ងាយនឹងរងគ្រោះថ្នាក់ពីជំងឺទឹកនោមផ្អែមនេះ​ ដើម្បីផ្សព្វផ្សាយ និង​លើក​កម្ពស់ការយល់ដឹង របស់ពួកគាត់ទាក់ទងនឹងជំងឺនេះ ក៏​ដូច​ជា​​ផ្តល់នូវការជួបសំណេះ​សំណាល​ជាមួយពួកគាត់អោយ ស្វែងយល់បន្ថែមពីព័ត៌មានសំខាន់ៗតាមរយៈខិតប័ណ្ណដែលបានចែក​ជូន។

យោងតាមស្ថិតិរបស់អង្គការ IDF ក្នុងឆ្នាំ២០១៤ បានបង្ហាញថា៖ រយៈពេល ៥០ ឆ្នាំ ចុងក្រោយនេះ សន្ទុះនៃការកើនឡើងនៃជំងឺទឹកនោមផ្អែម  មាន   ភាពឆាប់រហ័ស ដែលអ្នកជំងឺវ័យ កណ្តាលមាន រហូត ដល់ទៅ ៤០០​ លាននាក់។ ការសិក្សា  វាស់ស្ទង់បានបង្ហាញថា៖ ចំនួនអ្នកជំងឺទឹកនោមផ្អែម នឹងកើនរហូតដល់ ៥៩២ លាននាក់ នៅត្រឹមឆ្នាំ​២០៣៥ ដែលចំនួននេះប្រហែល៥៣ភាគរយលើស ពីស្ថិតិឆ្នាំ​២០១៤ រដ្ឋាភិបាល និងអង្គការនានាបានសហការគ្នាយ៉ាងជិតស្និទ្ធដោយខិតខំប្រឹងប្រែង ធ្វើការអប់រំឲ្យសាធារណជន​ទាំងអស់មានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការទទួល ទាន អាហារមិនបានត្រឹមត្រូវ​ ការគ្រប់គ្រងអាហារមានកាឡូរីខ្ពស់ជាដើម។ តាមអនុសាសន៍ របស់ វេជ្ជ បណ្ឌិត៖ ប្រសិនបើអ្នកលើសគីឡូ ឆាប់អស់កម្លាំង បែកញើសច្រើន ឧស្សាហ៍   ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ទទួលទានអាហារ និងទឹកច្រើន ឬបត់ជើងតូចញឹកញាប់  ជាពិសេស   នៅពេលយប់ អ្នកគួរគប្បីប្រញាប់ទៅជួបអ្នកជំនាញ ឬគ្រូពេទ្យជាបន្ទាន់។ ប្រសិន    បើអ្នក​មិនមានវិធានការទប់ ស្កាត់ និងថែទាំសុខភាពឲ្យបានត្រឹមត្រូវទេនោះ ជំងឺទឹកនោមផ្អែមអាចគំរាមកំហែង និងបង្កគ្រោះ ថ្នាក់ ដល់ អ្នករហូតបាត់បង់ជីវិត។


អំពីក្រុមហ៊ុនសាណូហ្វី

ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឱសថឈានមុខគេលើពិភពលោក បានស្រាវជ្រាវ និងបង្កើត​ ព្រមទាំងចែកចាយផ    លិតផល  ដែល ផ្តោត សំខាន់លើតំរូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុន សាណូហ្វី មានចំនុចស្នូលសំខាន់ៗចំនួន៧ ក្នុងវិស័យថែទាំសុខភាពដែលមានដូច​​  ជា៖ ដំណោះ ស្រាយនៃជំងឺទឹក​នោមផ្អែម ការចាក់វ៉ាក់សាំងការពារទៅលើមនុស្ស​ ​ថ្នាំបង្កើតថ្មីៗ​តំហែទាំសុខភាព សម្រាប់អតិថិជន ទីផ្សារថ្មីៗ សុខភាពសត្វ និងGenzyme។ ក្រុមហ៊ុនសាណូហ្វី បានចុះបញ្ជី នៅ ទី ក្រុង​ប៉ារីស (EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក (NYSE: SNY)។

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា

ក្រុមហ៊ុនសាណូហ្វី មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ តាមរយៈ​ការិយាល័យ​តំណាង Roussel​ ​Uclaf ហើយបានក្លាយជា Société Roussel Cambodge ក្នុងឆ្នាំ១៩៩៣។

ក្រុមហ៊ុនសាណូហ្វីកម្ពុជា​ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថែទាំ  សុខភាព  ពិភពលោក ផ្តោតទៅលើ អតិថិជន បុគ្គលិក និងផ្តោតសំខាន់ចំពោះ    សាធារណជន ដែលពឹងផ្អែក  ប្រចាំថ្ងៃ ទៅលើឱសថ របស់យើង។​ ផ្តោតលើតម្រូវការរបស់អ្នកជំងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា​ បានប្តេជ្ញាធ្វើយ៉ាងណា ឲ្យ ផលិតផលរបស់ខ្លួនមានចំនួនច្រើន   ដូចដែលអាចធ្វើ  ទៅបានជូន ដល់សាធារណជននៅគ្រប់ទី កន្លែង និងគ្រប់គ្នា ដែល  នៅ  ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងប្រតិបត្តិការ​ និងបទពិសោធន៍ជាង ២០ ឆ្នាំ ក្រុមហ៊ុនសាណូហ្វីកម្ពុជា គឺជាដៃគូរសំខាន់របស់អ្នកជំនាញផ្នែកសុខភាពកម្ពុជា មាន ដូច ជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និង    គ្រប់គ្រងព្រឹត្តិការណ៍ជាច្រើន ដើម្បី លើក កម្ពស់ អប់រំ និងដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត។



Tags: National news local news social news Cambodia Khmer Asia Phnom Penh