CamNews

តារា 

យុគ ចិន្តា លេងឈុតរ៉ូប វាលខ្នងពណ៌ក្រហមឆ្អៅ មានអ្នកចុច Like ជាង៣ពាន់នាក់

ភ្នំពេញៈ ពិធីការិនីចាស់វស្សា និងមានឥទ្ធិពលប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន អ្នកនាង យុគ ចិន្តា ជាតារាស្រីមួយដួង ចូលចិត្តបញ្ចេញស្ទីល លេងសម្លៀកបំពាក់រ៉ូបគ្រប់ម៉ូដ ដើម្បីជាការទាក់ ទាញចំណាប់អារម្មណ៍ ។ កាលពីរាត្រីយប់មិញនេះ តារាស្រីរូបនេះបានសម្ញែង រូបថតបញ្ចេញ សាច់ខ្នងសរ ម៉ដ្ឋរលោងទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជន និងអ្នកគាំទ្រពី បណ្តាញ ទំទាក់ទំនងសង្គម Facebook របស់នាង បានរហូតដល់ទៅជាង ៣ ពាន់នាក់ ។

កន្លងមក ធ្លាប់មានតារាស្រីទាំងល្បី និងមិនសូវល្បីឈ្មោះជាច្រើនដួង ធ្លាប់បានយកបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើជាឈ្នាន់ ឈានទៅរកភាពល្បីល្បាញ ដោយបង្ហាញភាព សិចស៊ី បញ្ចេញដើមទ្រូងព្យាយាមទាក់ ទាញប្រជាប្រិយភាព និងការចាប់អារម្មណ៍ពីទស្សនិក ជនជាច្រើន ។ ថ្មីៗនេះ អ្នកនាង យុគ ចិន្តា ក៏បានបង្ហោះរូប បង្អួតភ្នែកអ្នកគាំទ្រ ទាក់ទាញការ ចាប់អារម្មណ៍ លើរាងកាយស្រស់តូចច្រឡឹង សម្បុរសគ្រងរ៉ូបពណ៌ក្រហមឆ្អិនឆ្អៅ ចេញសាច់ ខ្នងស ម៉ដ្ឋរលោង ឆ្លុះសាច់ បានទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ។ គ្រាន់ តែ នាងបង្ហោះរូបភាពនោះភ្លាម សន្ទុះនៃការគាំទ្ររបស់នាង នៅក្នុង Facebook ជាង៣ពាន់នាក់ បានចុច Like និងមានការ Comment នៅលើរូបថតមួយសន្លឹកនោះ។

ទស្សនិកជនប្រាកដ ជាចង់ដឹងហើយថា រូបថតស្លៀករ៉ូប ពណ៌ក្រហម ឆ្លុះសាច់របស់ អ្នកនាង យុគ ចិន្តា នៅពេលដែលនាងគ្រង ទៅមាន ភាពស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ខ្លាំង និងមានភាពស្រស់ស្អាតដល់កម្រិតណា ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yok chenda entertainment khmer super star MC TV CTN យុគ ចិន្តា