CamNews

តារា 

តារាចម្រៀងកូរ៉េ នាង Suran នឹងចេញអាល់ប៊ុមខ្នាតតូចថ្មី នៅខែនេះ

កូរ៉េ ៖ យោងតាមផលិតកម្ម Million Market ដែលនាង Suran បម្រើការ បានឱ្យដឹងនៅថ្ងៃ ១៤ កុម្ភៈនេះថា អាល់ប៊ុមចម្រៀងខ្នាតតូចទីពីររបស់តារាចម្រៀងរូបនេះ នឹងត្រូវចេញ នៅខែមីនានេះ។ បទចម្រៀងមុនចេញផ្សាយរបស់នាង ដែលមានចំណងថា ‘Hide and Seek’​ នឹងចេញនៅថ្ងៃទី ១៩ ខែកុម្ភៈ វេលាម៉ោង ៦ ល្ងាច ម៉ោងនៅប្រទេសកូរ៉េ។

អាល់ប៊ុមខ្នាតតូចចុងក្រោយបំផុតរបស់ Suran គឺជាអាល់ប៊ុមដំបូងរបស់នាង ក្នុងរយៈពេលជិតពីរឆ្នាំចាប់តាំងពីអាល់ប៊ុម Walkin ដែលជាអាល់ប៊ុមដំបូងគេរបស់នាង ដែលបានចេញផ្សាយ នៅខែមិថុនា ឆ្នាំ ២០១៧។

Suran បានបង្ហាញខ្លួន ក្នុងឆ្នាំ ២០១៤ ជាមួយនឹងអាល់ប៊ុមទោល ដែលមានចំណងជើងថា ‘I feel’ ដោយធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់នាងល្បីល្បាញ ដោយសារតែសំឡេង និងទេពកោសល្យច្រៀងរបស់នាង ក៏ដូចជាសមត្ថភាពផលិត និងនិពន្ធបទចម្រៀងរបស់នាង ។ នាពេលថ្មីៗនេះ Suran បានច្រៀងបទ ‘Empty’ ដែលជាបទដើមរបស់ Yong Yunhyung មកពីក្រុម Highlight ។


តោះរង់ចាំស្ដាប់ និងទស្សនាបទថ្មីរបស់ Suran ទាំងអស់គ្នាណា ៕



ប្រែសម្រួល៖ ចំរើន

ប្រភព៖ soompi


Tags: Suran Seoul South Korea Kpop