CamNews

តារា 

ឈិនឡុង ទទួលស្គាល់ និងបដិសេធ រឿងមានកូនស្រីលួចលាក់

នៅក្នុងពិធីឃោសនាខ្សែភាពយន្ដថ្មីបំផុតរបស់ខ្លួន លោក ឈិនឡុង បានទទួលស្គាល់ថា
ខ្លួនមានកូនស្រីដោយឡែកម្នាក់។ ប៉ុន្ដែ ក្រោយមក កំពូលតារាសំដែងវ័យ ៥៨ឆ្នាំរូបនេះ
ថ្លែងថា ៖   "ខ្ញុំថត​ និងសំដែងភាពយន្ដគឺដើម្បីឱ្យកូនៗរបស់ខ្ញុំ  នៅទូទាំងពិភលោក បាន
ទស្សនា"។ ការថ្លែងបែបនេះត្រូវគេមើលឃើញថា គឺដើម្បី "បន្ថយទម្ងន់" ចំពោះការទទួល
ស្គាល់ថា មានកូនស្រី។

មុននេះ លោក ឈិនឡុង បានប្រកាសថា ខ្លួនមិនមានកូនស្រីនោះទេ គឺមានតែកូនប្រុសម្នាក់
គឺ Jaycee Chan តែប៉ុណ្ណោះ។ ប្រការនេះបានធ្វើសាធារណជន មានការងឿងឆ្ងល់ ដោយ
សារដើមឡើយ ក្មេងស្រី Cheuk Lam ត្រូវបានគេចាត់ទុកថា ជាកូនលួចលាក់របស់កំពូលតារា
សំដែងរូបនេះ។

ក្នុងរយៈពេលកន្លងនេះដែរ លោក ឈិនឡុង បានប្រកាសថា ខ្លួនមានបំណងចាកចេញពី
សិល្បៈ ហើយថា នៅលើរាងកាយរបស់គាត់ តាំងពីក្បាល ដល់ចុងជើង កន្លែងណាក៏មាន
របួសនោះដែរ។ លោកថ្លែងថា "របួសដំបូងគេ គឺកើតមានកាលពីឆ្នាំ ១៩៧៨។ ក្រុមគ្រួសារ
របស់ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ខ្លាចតែថ្ងៃណាមួយ ខ្ញុំស្លាប់ដោយសារការថតកុន"៕



Elaine Ng (吳綺莉) និងកូនស្រី Cheuk Lam

 

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Jaycee Chan Cheuk Lam ឈិនឡុង