ប្រធានាធិបតីមីយ៉ាន់ម៉ា អ្នកស្រី អ៊ូង សានស៊ូជី ត្រូវបានមេធាវីរបស់អ្នកស្រីឃើញជាលើកដំបូង តាំងពីអ្នកស្រីត្រូវបានឃុំខ្លួន អំឡុងរដ្ឋប្រហារយោធា ១ ខែកន្លងទៅ ។
មេធាវីរបស់អ្នកស្រី បាននិយាយថា អ្នកស្រី ស៊ូជី ដែលបានបង្ហាញខ្លួន នៅក្នុងតុលាការតាមរយៈតំណភ្ជាប់វីដេអូ បានលេចមុខ នៅក្នុងស្ថានភាពសុខភាពជានាល្អ និងស្នើសុំជួបក្រុមអ្នកច្បាប់របស់អ្នកស្រី ។ អ្នកស្រី ត្រូវបានឃុំខ្លួន នៅក្នុងទីតាំងលាក់ការណ៍មួយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ។
ក្រុមបាតុករ បានប្រមូលផ្ដុំគ្នា នៅតាមដងផ្លូវជាថ្មីម្ដងទៀតនៅថ្ងៃចន្ទនេះ បើទោះជាថ្ងៃអាទិត្យ ត្រូវបានគេមើលឃើញថា ជាថ្ងៃដ៏ប្រល័យបំផុត ដោយមនុស្ស ១៨ នាក់បានស្លាប់បាត់បង់ជីវិតក៏ដោយ ។ មរណភាពនេះ បានកើតឡើង ខណៈដែលយោធា និងនគរបាល បង្កើនការឆ្លើយតបរបស់ខ្លួនចំពោះការធ្វើបាតុកម្មទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅថ្ងៃចុងសប្ដាហ៍ ដោយបានបាញ់បោះចូលទៅក្នុងក្រុមមនុស្ស ។ ទោះជាយ៉ាងនេះក្ដី ក្រុមបាតុករ បានប្រមូលផ្ដុំគ្នាជាកម្លាំងជាថ្មីម្ដងទៀត នៅថ្ងៃចន្ទនេះ ដោយធ្វើការទាមទារឱ្យស្ដារឡើងវិញនូវរដ្ឋាភិបាលជាប់ឆ្នោត និងទាមទារឱ្យមានការដោះលែងអ្នកស្រី អ៊ូង សានស៊ូជី និងថ្នាក់ដឹកនាំគណៈបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ពីការឃុំឃាំង ។
យោធា និយាយថា ខ្លួនដណ្ដើមអំណាច ដោយសារតែ មានការបន្លំសន្លឹកឆ្នោត នៅការបោះឆ្នោតសកលខែមីនា ដែលនាំឱ្យគណៈបក្ស NLD ឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ។ យោធា ពុំបានបង្ហាញភស្ដុតាងនៃការចោទប្រកាន់ទាំងនេះទេ បើទោះជាខ្លួន បានប្ដូរគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយក្ដី ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ BBC
សមត្ថកិច្ចសហព័ន្ធអាមេរិក បានចាប់ខ្លួនបុរសពីរនាក់ កាលពីថ្ងៃចន្ទ ពីបទវាយឆ្មក់មន្រ្ដីនគរបាល លោក Brian Sicknick នៅ.......
កាលពីថ្ងៃចន្ទ ប្រទេសចិន បានចុះក្នុងបញ្ជីខ្មៅនូវមន្រ្ដីសហភាពអឺរ៉ុប ១០ រូប និងអង្គភាពចំនួន ៤ ដើម្បីសងសឹកចំពោះ កញ្ចប់ទណ្ឌកម្មរបស់......
ក្រុមហ៊ុន Altice USA នឹងបង់ប្រាក់បញ្ចប់ក្ដីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៧២ លានដុល្លារអាមេរិក ជាមួយតុលាការក្រុងញូវយ៉ក ដែល........
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយបទបញ្ជា ដោយផ្ដល់ឱ្យមន្រ្ដីអង់គ្លេសនូវសិទ្ធិអំណាច បង្ខំអ័រឡង់ខាងជើងអោយ........
អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Najib Razak បានប្ដឹងឧទ្ធរណ៍ ទៅវិមានយុត្ដិធម៌ នាទីក្រុង Putrajaya កាលពីថ្ងៃចន្ទ ដោយហេតុថា លោក..........