CamNews

ទេសចរណ៍ 

ភ្នំឧត្តុង្គ រមណីយដ្ឋានជាយក្រុងសម្រាប់ថ្ងៃចុងសប្តាហ៍

កំពង់ស្ពឺ៖ ភ្នំឧត្តុង្គ មានចំងាយប្រមាណ ៤០គីឡូម៉ែត្រ ពីភាគពាយព្យ នៃរាជធានីភ្នំពេញ។
ភ្នំឧដុង្ត បានក្លាយជារមណីយដ្ឋាន ទាក់ទាញជាថ្មី  បន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយ
ដ៏ធំនៅលើកំពូលភ្នំជ្រុងខាងជើង  ដែលមើលទៅឃើញធំខ្ពស់ និង មានភាពស្រស់បំព្រង។

ភ្នំនេះ មានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស   ហើយមានអតីតភាព ជារាជ
ធានីបុរាណ នាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦)។

ភ្នំនេះក៏មានទីកន្លែងប្លែកៗដូចជាកន្លែងសម្រាប់សក្ការបូជា អង្គុយលំហែគយគន់ទេសភាព
ដ៏ត្រកាលពីលើកំពូលភ្នំនិងមានម្ហូបចំណីលក់ជូនភ្ញៀវ ដែលបានទៅកម្សាន្តផងដែរ។ ទេស
ភាពដ៏ត្រកាល និង លក្ខណៈប្រវត្តិសាស្ត្រ នៃទីតាំងនេះ បានទាក់ទាញភ្ញៀវទេសចររាប់រយ
រាប់ពាន់នាក់ ឱ្យចូលមកទស្សនាទីនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ៖  វណ្ណៈ
ប្រភព៖  sombok


Tags: Cambodia Travel