CamNews

ព័ត៌មានជាតិ 

ស្ថិតិកម្រិតពិភពលោកបង្ហាញថា Facebook សម្តេចតេជោ ឡើង​លំដាប់ទី៤ ក្នុងចំណោម​មេដឹកនាំល្បីៗ​លើពិភព​លោក

(ភ្នំពេញ)៖ នៅថ្ងៃនេះ Facebook សម្តេចតេជោ ហ៊ុន សែន បានឈានឡើងដល់លំដាប់មេដឹកនាំនយោបាយពិភពលោក ដែលមានប្រជាពលរដ្ឋចូលចិត្ត និងគោរពស្រឡាញ់គាំទ្រខ្លាំងបំផុត។ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ២៖៣០នាទីរសៀល គឺ Facebook Page សម្តេចតេជោ បានឈានឡើងលំដាប់ទី៤ ជាបណ្តាញទំនាក់ទំនង Facebook ដែលមាន​ប្រជាពលរដ្ឋគាំ​ទ្រច្រើនបំផុត។

នៅម៉ោងនេះ គឺ Facebook សម្តេចតេជោ ហ៊ុន សែន  (មានអ្នកគាំទ្រ Likes 11,603) នាំមុខ លោកប្រធានាធិបតីអាមេរិក Barack Obama (មានអ្នកគាំទ្រ Likes 10,649)។

យោងតាមស្ថិតិកម្រិតពិភពលោកនេះ គឺយើងអាចវាយតម្លៃបានច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលមានប្រជាប្រិយ ហើយដែលមានប្រជាពលរដ្ឋគោរពស្រឡាញ់ គាំទ្រច្រើនបំផុត។ ព្រោះសម្តេច ហ៊ុន សែន គោរពស្រឡាញ់ ប្រជាពលរដ្ឋ និងយុវជនខ្មែរទូទាំងប្រទេសដោយគ្មានការរើសអើងលើជំនឿសានា ទោះបីប្រជាពលរដ្ឋមាននិន្នការនយោបាយខុសគ្នាបែបណាក៏ដោយក៏សម្តេចតេជោគោរពស្រឡាញ់ទាំងអស់៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP