CamNews

ប្លែកៗ 

អា​ម៉ាស់​មែន​! រាត្រី​ផ្សំ​ដំ​ណេក បែរ​ជា​ក្រុម​មិត្ត​ភក្តិ​រប៉ិល​រប៉ូច លួច​​ថត​រូប​អាក្រាត​ប្តី​​...

(ចិន​)៖ កូនកំលោះថ្មោងថ្មី បានរងការអាម៉ាស់ជាខ្លាំង បន្ទាប់ពីបញ្ចប់ពិធីរៀបការរួច ចូលដល់រាត្រីផ្សំដំណេក ក៏ប្រើជីវិតជាប្តីប្រពន្ធ ជាមួយកូនក្រមុំរបស់ខ្លួនភ្លាមៗ ភ្លេចគិតថា មានក្រុមមិត្តភក្តិកំហូច លបលួចចាំស្ទាក់មើលការប្រព្រឹត្ត របស់គូស្វាមីភរិយា ទាំងពីរនេះ។

រូបភាពវីដេ​អូ ដែលក្រុមមិត្តភក្តិ កូនកំលោះថតបាន ពីសកម្មភាពរួមរ័ករបស់អ្នកទាំងពីរ ហើយយកទៅបង្ហោះ ចែកចាយពេញបណ្តាញសង្គម ធ្វើឲ្យគូស្វាមីភរិយាថ្មោងថ្មី ខ្មាសគេស្ទើរងើបមុខ​លែងរួច។

ហេតុការណ៍នេះ កើតឡើងនៅប្រទេសចិន ដែលនៅថ្ងៃនោះ ក្រុមបុរសៗជាមិត្តភក្តិ​កូនកំលោះបានស្រែក និងសើចលេងយ៉ាងរីករាយ មុនពេលទាញភួយចេញ ពីប្តីប្រពន្ធ ដែលទើបរៀបការថ្ងៃដំបូងនេះ ដើម្បីឃើញរូបរាងអាក្រាត របស់ពួកគេរួចថតរូបលេង យកទៅបង្ហោះ ទោះបីជាត្រូវបណ្តេញចេញ ក៏ក្រុមមិត្តភក្តិនោះ មិនព្រមដែរ ហើយថែមទាំងថតបាន រូបអាក្រាតប្តីប្រពន្ធថ្មោងថ្មី សម្រេចទៀតផង។

ក្រោយពីថតរូបដ៏អាម៉ាស់​នេះ បានត្រឹមតែពីរបីនាទីប៉ុណ្ណោះ ពួកគេក៏យកវាទៅបង្ហោះ លើបណ្តាញសង្គម ចែកចាយឲ្យមនុស្សជុំវិញពិភពលោក បានឃើញ ដោយមិនគិតពីរឿងមិត្តភក្តិ ត្រូវអាម៉ាស់ឡើយ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news