CamNews

ព័ត៌មានជាតិ 

បុរសម្នាក់បើករថយន្ត RANGE ROVER បុករឺម៉កកង់៣ ហើយដេកលក់ក្នុងឡានតែម្តង, បង្កការភ្ញាក់ផ្អើល (Video)

(ភ្នំពេញ)៖ ភ្នាក់ងារ​ Fresh News បានរាយការណ៍ឲ្យដឹងថា នៅម៉ោងប្រមាណ ៧យប់ ថ្ងៃទី៣០ ខែមករានេះ មានករណីហួសចិត្ត ដោយបុរសម្នាក់បើកបររថយន្ត RANGE ROVER ពាក់ស្លាកលេខ 2AI-3888 ពណ៌ខ្មៅ ទៅបុករឺម៉កកង់៣ បង្កឲ្យខូចខាតមួយចំនួន, ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺម្ចាស់រថយន្តបើកបុកគេហើយ ដេកលក់ក្នុងឡានតែម្តង បង្កឲ្យមានការភ្នាក់ផ្អើល និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ករណីនេះកើតឡើងនៅចំណុចផ្លូវទេពផន កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ក្រោយពីមានការភ្ញាក់ផ្អើលជាងកន្លះម៉ោង ទើបកម្លាំងសមត្ថកិច្ច បានមកគោះហៅជាច្រើនដងទើបភ្ញាក់ ហើយត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ នៅអធិការខណ្ឌទួលគោកតែម្តង៕

 

 

Posted by Fresh News Photo on Saturday, 30 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news