CamNews

កីឡាអន្តរជាតិ 

Premier League បញ្ចុះ​​តម្លៃ​​សំបុត្រ​​ទស្សនា​​ក្រៅ​​ដី​​មក​​នៅ​​ត្រឹម​​តែ ៤២​ដុល្លារ​ប៉ុណ្ណោះ រដូវ

(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស Premier League បានប្រជុំសម្រេចទម្លាក់ថ្លៃសំបុត្រពី ៨៨ដុល្លារ មកនៅត្រឹមតែ ៤២​ដុល្លារ ប៉ុណ្ណោះ សម្រាប់ការប្រកួតក្រៅដីរបស់ក្រុមនីមួយៗ នារដូវកាលក្រោយ។

សារព័ត៌មាន Dailymail បានផ្សាយថា កិច្ចប្រជុំ ក៏ដូចជាសេចក្តីសម្រេចខាងលើនេះ ត្រូវបានធ្វើឡើង ក្រោយពេលអ្នកគាំទ្រក្លឹប Liverpool   បានធ្វើការតវ៉ាទៅនឹងតម្លៃសំបុត្រទស្សនាក្រៅដីរបស់ក្រុម Liverpool។

តម្លៃសំបុត្រត្រឹមតែ ៣០ផោន គឺចាប់ផ្តើមដាក់លក់ចាប់ពីរដូវកាលក្រោយ និង២រដូវកាលទៅមុខទៀត គ្រាដែល Premier League ត្រៀមចំណាយ លុយ ៧៣ លានដុល្លារ ទៅលើការផ្សាយតាមកញ្ចក់ទូរទស្សន៍ពេញមួយរដូវចាប់ផ្តើមពីឆ្នាំក្រោយ ទៅផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី