CamNews

តារា 

ឡើងកូដទាំងការសម្តែង ទាំងបទចម្រៀង! ចេញមកមួយបទនេះ គៀត សុវណ្ណឡាង កាន់តែល្បីមិនធម្មតាទេ

ភ្នំពេញ ៖ តារាសម្តែងនិងជាតារាចម្រៀង កញ្ញា គៀត​ សុវណ្ណឡាង ដែលកំពុងតែមានឈ្មោះបទសម្លេងនៅក្នុងវិស័យសិល្បៈ ទាំងការសម្តែងនិងបទចម្រៀងរបស់កញ្ញា ហើយពេលនេះតារាចម្រៀងនៅក្នុងផលិតហង្សមាស ក៏បានចេញបទចម្រៀងមួយបទ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង ពីសំណាក់មិត្តៗយុវវ័យ ។ 






យោងតាមការបង្ហោះតាមរយៈផេកហ្វេសប៊ុករបស់ផលិតកម្ម ហង្ស មាស បានឲ្យដឹងថា បទចម្រៀងថ្មីរបស់ តួស្រីក្នុងរឿង "អាពាហ៍ពិពាហ៍ចម្លែក" រូបនេះ មានចំណងជើងថា "ចង់បានភាពកក់ក្តៅពីបង"  ពិតជាពិរោះខ្លាំងណាស់ ។ 



បើចង់ជ្រាបកាន់តែច្បាស់ ចឹងទៅស្តាប់បទចម្រៀងរបស់តារាស្រីកំពុងតែឡើងកូដខ្លាំងរូបនេះ ជាមួយ Camnews ទាំងអស់គ្នា ៕

ដោយ ៖ គន្ធា


Tags: Keat sovannalang