(កំពត)៖ សាកសពប្រជានេសាទខ្មែរឥស្លាមម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជានេសាទដូចគ្នាចេញរុករក បានប្រទះឃើញ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្បែកោះក្រាស ក្បែរព្រំដែនកម្ពុជា-វៀតណាម។
លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក និងជាប្រធានបង្ក្រាបលើផ្ទៃសមុទ្រខេត្តកំពត-កែប បានឲ្យដឹងថា៖ គឺរូបលោកប៉ុន្មានថ្ងៃនេះបានទំនាក់ទំនងទៅខាងអាជ្ញាធរវៀតណាម ដើម្បីឲ្យខាងវៀតណាមអនុញ្ញាត្តិឲ្យ ប្រជានេសាទខ្មែរចូលទៅស្វែងរកសាកសព ជនរងគ្រោះ ដែលបានចេញទៅធ្វើនេសាទនៅសមុទ្រ ខាងលិចកោះសារាំង ប៉ះខ្យល់និងរលកធំៗ ហើយបានលិចទូកនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ ទើបនៅរសៀលថ្ងៃពុធនេះ ប្រជានេសាទក៏បានប្រទះឃើញសាកសពម្នាក់ ឈ្មោះ ណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងនិងខេត្តកំពត។
ដោយឡែកឈ្មោះ ត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នាដែរ នៅបន្តបាត់ខ្លួនដដែល។ បច្ចុប្បន្នសព កំពុងដឹកតាមទូកមកស្រុកវិញ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី