CamNews

ព័ត៌មានជាតិ 

សូមប្រយ័ត្ន! មុខសញ្ញាក្រុមចោរលួច លូកហោប៉ៅ និងឆក់ចំនួន១៥១នាក់ ដែលបងប្អូន​ប្រជាពលរដ្ឋ ត្រូវប្រុង

(ភ្នំពេញ)៖ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបន្ដបង្ហាញរូបថតក្រុមចោរលួច លូកហោរប៉ៅ និងឆក់ ដែលបានធ្លាប់ ធ្វើសកម្មភាពយ៉ាងសកម្ម នៅតាមរាជធានី-ខេត្ត ហើយត្រូវបានតុលាការ ផ្តន្ទាទោសរួចរាល់ ប៉ុន្ដែក្រុមជនទាំងនេះខ្លះមិនបានកែប្រែខ្លួន១០០ភាគរយនោះទេ ទើបនគរបាលបង្ហាញ ដើម្បីជាការដាស់តឿនស្មារតី ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ថា «ក្រុមជនទាំងនេះ ត្រូវបានតុលាការកាត់ទោសរួចរាល់ហើយ ប៉ុន្ដែខ្លះមិនបានធ្វើការកែប្រែខ្លួននោះទេ ហេតុនេះការបង្ហាញរូបថត ដើម្បីឲ្យប្រជាពលរដ្ឋភ្ញាក់ស្មារតី បង្កើតការប្រុងប្រយ័ន្នខ្ពស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន»៕

ខាងក្រោមនេះ ជារូបថតក្រុមចោរ ដែលធ្លាប់ធ្វើសកម្មភាព ហើយត្រូវបានតុលាការកាត់ទោសរួចរាល់៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news