CamNews

ប្លែកៗ 

រៀប​ការ​​ទើប​​បាន​​ប៉ុន្មាន​​ម៉ោង កូន​​ក្រមុំ​​ត្រូវ​​កូន​​កំលោះ​​វាយ​​ឡើង​​ជាំ​​មុខ ព្រោះ​​តែ​​...

(អៀកឡង់)៖ កូនកំលោះ ដែលទើបនឹងរៀបការរួច បានប៉ុន្មានម៉ោងក៏ត្រូវប៉ូលិសចាប់ខ្លួន ពីបទបង្ករបួសស្នាម បន្ទាប់ពីគេបានវាយភរិយាថ្មោងថ្មី ទាំងអាការៈស្រវឹង ។ ហេតុការណ៍នេះ កើតឡើងនៅប្រទេសអៀកឡង់ ប៉ូលិសបានទៅដល់សណ្ឋាគារ White River House ដែលស្ថិតនៅ Antrim បន្ទាប់ពីមានអ្នកទូរស័ព្ទ ប្រាប់ពីអ្វីដែលបានកើតឡើង ហើយកូនក្រមុំនិយាយថា ពេលនេះនាងមានអារម្មណ៍ខ្លាចប្តី ដែលទើបនឹងរៀបការនេះណាស់ ព្រោះគេប្រើហិង្សាទាំងកំរោល ដល់ថ្នាក់ទាត់និងដាល់មុខនាង ឡើងជាំ។

Kevin Joseph McGrath អាយុ២៨ឆ្នាំ គឺជាកូនកំលោះត្រូវបានឪពុកនិយាយ ប្រាប់សមត្ថកិច្ចថា គេចាប់ផ្តើមផឹកតាំងពីម៉ោង ១០ព្រឹកម្ល៉េះ ទើបមានអាការៈស្រវឹងខ្លាំងហើយ ក៏មិនចងចាំអ្វីដែលខ្លួនធ្វើ ទៅលើភរិយាឈ្មោះ Melissa ក្នុងថ្ងៃរៀបការដែរ។ មេធាវីការពារក្តីឲ្យ McGrath ក៏លើកយកហេតុផល នេះមកបញ្ជាក់ប្រាប់ចៅក្រម តែលទ្ធផលចុងក្រោយចៅក្រមបានសម្រេច ឲ្យបុរសជាប្តីរូបនេះធ្វើការសហគមន៍១០០ម៉ោង និងបង់សងជំងឺចិត្ត ទៅភរិយា ៣៨៥ដុល្លារ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news