CamNews

ព័ត៌មានជាតិ 

កូនជាង ១០០នាក់ តាមចាប់មេតុងទីន បន្ទាប់ពីបោកលុយជាង ៤០ម៉ឺនដុល្លារ

(ភ្នំពេញ)៖ មេតុងទីនម្នាក់ ត្រូវបានកូនតុងទីនមានគ្នាជាង ១០០នាក់ តាមចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីមេតុងទីនរូបនោះបានរត់គេច និងបោកប្រាស់លុយជាង ៤០ម៉ឺនដុល្លារ ពីកូនៗដែលជាអ្នកលេងតុងទីន។ សមត្ថកិច្ចថ្លែងបញ្ជាក់ប្រាប់ ក្រុមកូនតុងទីនជាច្រើននាក់ បានតាមចាប់មេតុងទីនម្នាក់ឈ្មោះ ស្រីម៉ាប់ នៅចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌបឫស្សីកែវ នៅវេលាម៉ោងជិត ១៤៖០០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤នេះ ហើយនាំមកប្រគល់ឲ្យសមត្ថកិច្ច នៅប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh