CamNews

តារា 

អាណិតដល់ហើយ នៅក្មេងសោះបែរជាក្មេងប្រុសក្នុងរឿង "ភ្លើងបុណ្យ" ត្រូវជួបរឿងបែបនេះ

ថៃ ៖ បើយើងនិយាយអំពីរឿង "ភ្លើងបុណ្យ" មានមនុស្សភាគច្រើនសុទ្ធតែបានតាមដានរឿងភាគថៃមួយនេះ ដូច្នេះហើយក៏ប្រហែលជាស្គាល់ក្មេងប្រុសម្នាក់ ដែលជាសម្តែងជាកូនតួប្រុសដែរ ហើយពេលនេះក្មេងប្រុសម្នាក់នោះកំពុងតែជួបស្ថានភាពអាក្រក់មួយ ព្រមទាំងគេងឈឺនៅមន្ទីរពេទ្យ មិនទាន់ជាសះស្បើយនៅឡើយទេ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាល​ពីពេលថ្មីៗនេះ​ លោក​ Pong Nawat Kulrattanarak តួឯក​ប្រុស​រឿង​ "ភ្លើងបុណ្យ" ដែល​ដើរ​តួ​ជា​ឪពុក​របស់​ក្មេងប្រុស Tarit Thunsom Sky ក៏​បាន​មក​សួរ​សុខ​ទុក្ខ​ក្មេង​តូច​រូប​នេះ​ហើយបង្ហាញពីការព្រួយបារម្ភមិនស្ទើរទេចំពោះក្មេងប្រុសរូបនេះ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពីធ្វើតេស្តឈាមរួចហើយបានរកឃើញជម្ងឺ សាច់​ដុះ ព្រមទាំងទទួលការវះកាត់ភ្លាម ប៉ុន្តែហាក់បីដូចជានៅមិនទាន់មានភាពប្រសើរឡើងនៅឡើយទេ ៕







លោក​ Pong Nawat Kulrattanarak និង Tarit Thunsom Sky 

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Pong Nawat Kulrattanarak Janie Tien Phosuwan Bella ranee Tarit Thunsom Sky