CamNews

តារា 

ខាត់ សុឃីម មាន​ផ្ទៃពោះ ធ្វើឲ្យ សុផាណូ ត្រេកអរ​ស្ទើរ​ហោះ

ភ្នំពេញ៖ ពិតជាដំណឹងមួយគួរឲ្យ ចូលរូមអបអេសាទរ សម្រាប់តារាចម្រៀង និងកំប្លែង រីកគ្រប់
រដូវ ខាត់ សុឃីម និង ស្វាមីខុសវ័យ លោក អ៊ិន សុផាណូ ហៅ បញ្ញា បន្ទាប់ពីលេចឮពីចង្កោម
អ្នករស់នៅក្នុងសង្គម សិល្បៈថា នាង ខាត់ សុឃីម កំពុងសំងំពពោះកូនក្នុងផ្ទៃ ចំនួនជាង៣ខែ
មកហើយ ជាហេតុធ្វើឲ្យ ស្វាមីវ័យក្មេង ដែលតែងតែទទូចរំអុក យប់ថ្ងៃចង់បានកូន សម្ដែងអា-
រម្មណ៍ ត្រេកអរស្ទើរហោះ ព្រោះបំណងរបស់ គេបានសម្រេច។

មានមូលហេតុធំមួយ ដែលធ្វើឲ្យ ខាត់ សុឃីម មិនទាន់ចង់បានកូនឆាប់ៗ ព្រោះថារាល់ថ្ងៃនេះ
នាងមានភារកិច្ចជាប់រវល់ នឹងការងារសិល្បៈ ស្ទើររកពេលពិសារ បាយមិនបានផង ជាពិសេសគឺ
ការដើរ កាត់សក់ក្នុង ពិធីមង្គលការ ពោលក្នុងមួយថ្ងៃៗ ខាត់ សុឃីម ត្រូវរត់ពីពីរទៅ បីរោងជាន់គ្នា
ហើយបើនិយាយ ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ វិញ គឺនាងយកផ្លែឈើញ៉ាំ ជំនួសបាយ ព្រោះគ្មានពេល
ញ៉ាំបាយទេ ជាប់ដៃកាត់សក់ និងសំអាងការ ជាហេតុធ្វើឲ្យ នាងមិនចង់មានផ្ទៃពោះ។

ប៉ុន្តែទោះបីជាយ៉ាងណា ដើម្បីជាការឆ្លើយតប ចំពោះស្វាមីវ័យក្មេង ដែលតែងតែទទូចចង់បានកូន
និងដើម្បីកុំឲ្យកូនច្បងឈ្មោះ "ស្កាយ" នៅរងាកំព្រាឯកោ គ្មានប្អូនប្រឡែងនឹងគេ ខាត់ សុឃីម បាន
ធ្វើការពិចារណា សម្រេចចិត្តយក កូនមួយក្នុងឆ្នាំនេះ ទោះបីជានាងត្រូវ ខាតបង់ចំណូលខ្លះៗ ក្នុង
ដំណាក់កាល កំពុងពពោះកូន ក្នុងផ្ទៃក៏ដោយ ។ តារាកំប្លែងសម្បូរវោហាស័ព្ទ មិនចេះរីងស្ងួត ខាត់
សុឃីម ហាក់មិនទាន់ចង់ បង្ហើបព័ត៌មាននេះ ជាសាធារណៈនៅឡើយទេ ព្រោះនាងនឹងលោក អ៊ិន
សុផាណូ ចង់ឲ្យមានការភ្ញាក់ផ្អើលនៅពេលពោះរបស់ ខាត់ សុឃីម មានស្ថានភាពខ្ទាតធំបន្តិច និង
ខ្លាចគ្មាន អ្នកហៅឲ្យទៅច្រៀង ឬសម្ដែងទៀត ខណៈពួកគេដឹងថា នាងមានកូន ។

ខាត់ សុឃីម បានបញ្ចប់មន្ទិល សង្ស័យស្នេហា ជាមួយអ្នកដឹកនាំ កម្មវិធីសិល្បៈដ៏ល្បី ប្រចាំស្ថានីយ
ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទើបទទួលបាន តំណែងជាអនុប្រធាន សមាគមសិល្បករខ្មែរថ្មីៗ លោក
ចា រិទ្ធី បន្ទាប់ពីនាងបានសម្រេចចិត្ត រៀបការក្រាប ក្បាលដល់កន្ទេល ចាស់ទុំដឹងឮ តាមប្រពៃណី
ខ្មែរ ជាមួយ ប្រុសក្មេង លោក អ៊ិន សុផាណូ ហៅបញ្ញា កាលពីថ្ងៃទី១២ ធ្នូ ២០១២ ពោលគឺមិនលេង
ផ្លូវកាត់ដូចលោក ចា រិទ្ធី ឡើយ ព្រមទាំងបានរក ឪពុកឲ្យកូនប្រុសនាង ឈ្មោះ ស្កាយ អាយុជាង ៧
ឆ្នាំ មានប៉ាៗហៅនឹងគេទៀតផង ។ ជាការពិត ចំណងអាពាហ៍ពិពាហ៍ របស់គូរស្នេហ៍ខុស វ័យទាំងពីរ
នេះ កាន់តែឆ្ពោះទៅរកត្រើយ សុភមង្គលពិតៗ តាមរយៈ ការបង្កើតកូន មួយថែមទៀត តាមគម្រោង
ដែលពួកគេចង់បាន។

ដំណឹងនៃការពពោះ មានកូនជាង៣ខែ ពីសំណាក់តារាកំប្លែង ខាត់ សុឃីម ពិតជាបានធ្វើឲ្យមហាជន
ក៏ដូចជាអ្នកសិល្បៈដូចគ្នា មានការអបអរសាទរ ហើយបើទោះបីជានាង មានកូនប៉ុន្មាននាក់ក៏ដោយ
ក៏ពួកគេនៅតែបង្ហាញពី ការគាំទ្រនូវទេពកោសល្យ ដ៏ប៉ិនប្រសព្វ និងការហ៊ានទទួល ស្គាល់ការពិត
របស់ ខាត់ សុឃីម ទាំងក្នុងការងារសិល្បៈ និងជីវិតឯកជនរបស់នាង ខណៈមាន តារាខ្មែរមួយចំនួន
បានយកសិល្បៈធ្វើជាខែល ក្នុងការទទួល បាននូវលាភសក្ការផ្សេងៗ ពីបុរសសម្បូរទ្រព្យស្ដុក មិន
ហ៊ានទទួលស្គាល់ ការពិតរឿងរៀបការ មានកូន ឬរឿងឯកជនរបស់ខ្លួន ដូចជាតារាចម្រៀងយេៗ
ខាត់ សុឃីម ឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ